Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធី ២៥បង្កើតដើម្បីលួចទិន្នន័យ Facebook Credentials ត្រូវបានលុបពី Play Store!

  • បោះពុម្ព

កាលពីសប្ដាហ៍កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយណែនាំឱ្យលោកអ្នកមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយមកប្រើ ព្រោះវាអាចបង្កប់ជាមួយនឹងមេរោគ។

ឥឡូវនេះក្រុមហ៊ុនហ្គូសហ្គលទើបតែបានលុបចោលកម្មវិធីចំនួន ២៥ពី Play Store បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីទាំងនោះមានបង្កប់ជាមួយនឹងមេរោគដើម្បីលួចយកទិន្នន័យ Facebook Credentials (Facebook Credentials គឺជាព័ត៌មានសំខាន់ៗដែលអ្នកប្រើប្រាស់ប្រើសម្រាប់ចូលគណនីហ្វេសប៊ុក ដូចជា ឈ្មោះ និងលេខសម្ងាត់ជាដើម)។

មុនពេលលុបចោល កម្មវិធីទាំង២៥នេះ មានការទាញយកចំនួនប្រមាណ ២,៣៤លានដង ហើយកម្មវិធីទាំងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនតែមួយប៉ុណ្ណោះ។ ទោះបីជាកម្មវិធីនិមួយៗមានមុខងារផ្សេងៗគ្នាដូចជា កម្មវិធីសម្រាប់ កែរូបភាព កែវីដេអូ ឬ Wallpaper ក៏ដោយ ប៉ុន្តែវាសុទ្ធតែមានបង្កប់ជាមួយនឹងមេរោគដូចៗគ្នា។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនហ្គូសហ្គលបានលុបចោលកម្មវិធីនេះពី Play Store កាលពីដើមខែកន្លងទៅ ហើយក្រុមហ៊ុនក៏បានបញ្ឈប់ដំណើរការកម្មវិធីនៅលើទូរសព្ទរបស់អ្នកប្រើប្រាស់ និងបានជូនដំណឹងដល់ពួកគេតាមរយៈ Play Protect ដែលមាននៅក្នុង Play Store រួចមកហើយផងដែរ។

រាល់ពេលដែល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ហោះព័ត៌មានបច្ចេកវិទ្យាផ្សេងៗនៅក្នុងទំព័រហ្វេសប៊ុក នាយកដ្ឋានតែងតែបានធ្វើការណែនាំដល់អ្នកប្រើប្រាស់រាល់ពេលផងដែរ។

សម្រាប់ពេលនេះ នាយកដ្ឋានគ្រាន់តែក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីអ្វីមកប្រើប្រាស់ ចៀសវាងទាញយកកម្មវិធីដែលមានមេរោគមកជាមួយ ដែលបណ្ដាលឱ្យឧបករណ៍លោកអ្នកប្រើប្រាស់មានបញ្ហា ឬនាំឱ្យបាត់បង់ទិន្នន័យផ្ទាល់ខ្លួនជាដើម៕

ដកស្រង់ពី៖sabay