Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខងារលាងដៃលើ Apple Watch ប្រើពេលរាប់ឆ្នាំទើបបង្កើតបាន មិនមែនទើបធ្វើថ្មីៗទេ

  • បោះពុម្ព

watchOS 7 មានបន្ថែមមុខងារមួយដែលអាចកំណត់រយៈពេលនៃការលាងដៃ នៅពេលដែល Apple Watch ចាប់សញ្ញាដឹងថាអ្នកពាក់កំពុងតែលាងដៃ ហើយវាអាចដាស់តឿនឲ្យលាងដៃពេលទៅដល់ផ្ទះទៀតផង។

មុខងារថ្មីនេះគឺបានបញ្ចេញមកចំពេលដែលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ដែលតម្រូវឲ្យគ្រប់គ្នាលាងដៃឲ្យបានញឹកញាប់ និងលាងដៃឲ្យបានត្រឹមត្រូវផងដែរ។យ៉ាងណាក្ដី មុខងារលាងដៃនេះ មិនមែនបង្កើតឡើងភ្លាមៗដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩នេះឡើយ ផ្ទុយទៅវិញ Apple បានសំងំអភិវឌ្ឍន៍វារាប់ឆ្នាំមកហើយ។

លោក Kevin Lynch អនុប្រធាននៃបច្ចេកវិទ្យាប្រចាំក្រុមហ៊ុន Apple បានបញ្ជាក់ថាមុខងារនេះបង្កើតឡើងបានដោយត្រូវចំណាយពេលរាប់ឆ្នាំ។ លោកបានបញ្ជាក់ថា Apple មុខងារថ្មីនេះអាចចេញជារូបរាងបាន ក្រោយពីឆ្លងកាត់ការសាកល្បងច្រើនឆ្នាំ និងកំហុសឆ្គងជាច្រើន។

មុខងារលាងដៃនៅលើប្រតិបត្តិការជំនាន់ថ្មីរបស់ Apple Watch ដំណើរការទៅបានដោយពឹងផ្អែកលើ Sensor Accelerometer ដើម្បីចាប់សញ្ញាចំនួនបីប្រភេទ។ ទីមួយគឺចាប់កាយវិការនៃការត្រដុសដៃ, ទីពីរការចាប់យកសំឡេងទឹកហូរចេញពីក្បាលរ៉ុំម៉ានេទឹក និងចុងក្រោយជាការចាប់យកសំឡេងនៃពេលកកិតចេញពីសាប៊ូ។ ពេលដែលចាប់បានសញ្ញាទាំងនេះ Apple Watch នឹងកំណត់ម៉ោងរោទ៍រយៈពេល ២០វិនាទី ដ៏ស្វ័យប្រវត្តិ ហើយប្រសិនបើវាដឹងថាអ្នកឈប់លាងដៃមុនពេលកំណត់ វានឹងណែនាំអ្នកឲ្យលាងដៃជាបន្តផងដែរ៕

ដកស្រង់ពី៖sabay