Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាក​ចោល​ពេញមួយ​យប់ មិនជា​មូលហេតុ​ឲ្យ​ខូច​ថ្មទូរសព្ទទេ

  • បោះពុម្ព

កន្លងទៅធ្លាប់មានការផ្សព្វផ្សាយថា ការសាកទូរសព្ទទុកចោលពេញមួយយប់ អាចធ្វើឲ្យឆាប់ខូចថ្ម ឬធ្វើឲ្យខ្ជះខ្ជាយថាមពល ខណៈថ្មសាកពេញរួចហើយ។តែលោក Kyle Wiens អ្នកជំនាញមកពី iFixit បានច្រានចោលការលើកឡើងនេះដោយលោកបញ្ជាក់ថា ការសាកថ្មទុកចោលពេញមួយយប់ មិនធ្វើឲ្យខូចថ្មនោះទេ។

គ្រប់យ៉ាងពាក់ព័ន្ធនឹង Cycle Count សំដៅលើកម្រិតប្រើប្រាស់ថាមពលថ្ម។ Cycle Count ជាចំនួនសាកថាមពលថ្មពេញលេញរបស់ស្មាតហ្វូន គិតពី 0 ដល់ ១០០% ស្មើមួយជុំ។

ជាធម្មតា ថ្មស្មាតហ្វូនភាគច្រើនមានអាយុកាល ៤០០ ជុំ ដែលអាចប្រើប្រាស់បានរយៈពេលប្រហែល ១ឆ្នាំ កន្លះ នៅកាន់ថ្មបានល្អ។ ការសាកថ្មទុកចោលពេលយប់ មិនប៉ះពាល់ដល់ចំនួនជុំ ដូចការប្រើទូរសព្ទធម្មតានោះឡើយ ដោយសារស្មាតហ្វូនភាគច្រើនមាន Chip អាចការពារចរន្តបន្ថែម ពេលថាមពលថ្មពេញ។ប៉ុន្តែមានចំណុចមួយអាចមានបញ្ហា ពេលសាកថ្មទុកចោល នោះគឺសីតុណ្ហភាព។ ថ្មប្រភេទ Lithium ភាគច្រើន អាចឆាប់ខូចគុណភាព ដោយសារកម្ដៅខ្លាំង៕

ដកស្រង់ពី៖sabay