Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រុស​សង្ហារ ជា លាង​ឈែ លេង​កាន់​តែ​ខ្លាំង​ស្លៀក​តែ​លីអូ​ដើរ​ពេញ​មាត់​សមុទ្រ

  • បោះពុម្ព

តារាសម្ដែងកូនចៅចិន ជា លាងឈែ បានបង្ហាញឲ្យឃើញពីការមមាញឹកខ្លាំងនៅក្នុងអាជីពរបស់លោក ដោយកំឡុងពេលនេះមានដំណឹងថា ការថតភាពយន្ត និងស្ប៉តពាណិជ្ជកម្មរត់មកហូរហែ ដោយម្សិលមិញនេះ

កំលោះសង្ហារធ្វើឲ្យគេភ្ញាក់ផ្អើលក្នុងឈុតស្លៀកតែលីអូដើរលើឆ្នេរ។ នោះ គឺជាការងារថតស្ប៉តពាណិជ្ជកម្មថ្មីមួយរបស់លោក ចាប់តាំងពីលោកបានធ្វើឲ្យមានការចាប់អារម្មណ៍ម្ដងហើយកាលពីខែមុន ពេលថតសិចស៊ីនៅក្នុងបឹងឈូក។ លោក លាងឈែ បញ្ជាក់ថា ពេលនេះ លោកកំពុងសម្រុកការងារ ក្រោយពេលដែល ក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ ដែលក្រៅពីស្ប៉តដែលចេញថតម្សិលមិញនៅតំបន់ឆ្នេរនាកោះរុងដ៏ស្រស់ស្អាតរបស់ខ្មែរ លោកថា ក៏មានក្រុមហ៊ុនប៉ុន្មានទៀត ក៏បានទាក់ទងលោកដែរ។

យ៉ាងណា អ្វីៗនៅក្នុងវេលាចរចាគ្នានៅឡើយ។ ដោយឡែកការងារសម្ដែងភាពយន្តវិញ ក៏ដូចគ្នាដែរ លោកថា ពេលនេះ មានភាពយន្តចំនួន៣រឿង បាន និងកំពុងចរចាគ្នា។ បើសិនការចរចាឈានដល់ឯកភាពគ្នា ភាពយន្តទាំង៣នោះ គ្រោងចេញថតនៅក្នុងខែសីហាខាងមុខ។

វិលមកការងារថតស្ប៉តពាណិជ្ជរំលេចភាពសិចស៊ីដែលបាន ធ្វើឲ្យមានការចាប់អារម្មណ៍កាលពីម្សិលមិញវិញ ជា លាងឈែ ប្រាប់ថា លោកទទួលបានការចាប់អារម្មណ៍ច្រើន។ ចំណុចល្អមួយនៅក្នុងការចាប់អារម្មណ៍នោះ លោកថា មិនមានការរិះគន់ខ្លាំងណាមួយបានកើតឡើងនោះទេ ពោលគឺ គ្រប់គ្នាបានលើកសរសើរលោកច្រើនជាង។

លាងឈែ ថា ក្រោយពីបានឃើញទិដ្ឋភាពម្សិលមិញនេះ មិត្តភ័ក្ដិ ក៏ដូចជាប្រិយមិត្តមួយចំនួនបានលើកឡើងថា ប្លែក ស្អាត ហើយអ្នកខ្លះទៀតនិយាយថា លោកមើលមួយភ្លែតស្មានតែតារាថៃ។ តោះ...ឥឡូវទៅមើល កំលោះសង្ហារស្លៀកលីអូដើរលើឆ្នេរទាំងអស់គ្នា!

 

ដកស្រង់ពី៖ Sabay