Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy ជាប់គាំងនឹងការផលិតបទចម្រៀងមរតកដើម ក្រោយពីទទួលបានសិទ្ធិស្របច្បាប់ពីម្ចាស់ស្នាដៃ

  • បោះពុម្ព

ផលិតកម្ម Galaxy Navatra បង្ហាញការអន់ចិត្តចំពោះអ្នករកស៊ីថតចម្លងបទចម្រៀងលក់ និងម្ចាស់Chanel Youtube ដែលយកបទមរតកដើមទៅធ្វើអាជីវកម្មព្រោងព្រាត ដោយមិនបានសុំសិទ្ធិពីម្ចាស់ស្នាដៃ។

អ្នកចាត់ការទូទៅរបស់ផលិតកម្មនេះ គឺលោក យឹម ត្រាស្រង់ ឲ្យដឹងថា ចាប់តាំងខែឧសភា ឆ្នាំ២០២០ ដែលGalaxy ទទួលបានសិទ្ធិស្របច្បាប់ពីភរិយាកវីគង្គ ប៊ុនឈឿន ផលិតកម្មមិនទាន់អាចធ្វើអ្វីបានទាំងអស់ ព្រោះនៅមានអ្នករកស៊ីថតចម្លង និងម្ចាស់ Chanel Youtube ច្រើនពេកដែលនៅរកស៊ីមិនគិតពីច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។

បច្ចុប្បន្នផលិតកម្ម គ្មានវិធីអ្វីក្រៅពីរៀបចំឯកសារដើម្បីប្ដឹងទាស់ទៅនឹងអ្នករកស៊ីទាំងនោះជាមុនឡើយ។ តាស្រង់៖"តាមខ្ញុំស៊ើបមើលបទមរតកដើមភាគច្រើនមិនមែនជាការផ្ដល់សិទ្ធិពីម្ចាស់ស្នាដៃទេ តែគេ Copy right យកទៅដាក់ធ្វើអាជីវកម្មហ្មង...ល្មមហើយកុំបំពានគាត់(ម្ចាស់ស្នាដៃ)ដល់ថ្នាក់ហ្នឹងពេក"។

ផលិតកម្ម Galaxy Navatra ធ្លាប់ព្រមានដល់បណ្ដាផលិតកម្ម និងChanel Youtube ព្រមទាំងប្រព័ន្ធDigital ទាំងអស់ដែលបានយកបទមរតកដើមដែលជាស្នាដៃរបស់កវីគង្គ ប៊ុនឈឿន ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ត្រូវរួសរាន់លុបចេញវិញឲ្យបានមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ពោលគឺនៅមុនពេលដែលផលិតកម្មប្រើសិទ្ធស្របច្បាប់ក្នុងការលើកតម្កើង ការពារ និងប្រយោជន៍ម្ចាស់ស្នាដៃ។

សូមបញ្ជាក់ថា ផលិតកម្ម Galaxy Navatra ទទួលបានសិទ្ធគ្រប់គ្រងមរតកសំនៀងដើមដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន រយៈពេល១០ឆ្នាំ។ បទចម្រៀងទាំងនោះភាគច្រើន ជាសំនៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា។ Galaxy នឹងផលិតឡើងវិញដោយរក្សាទម្រង់ដើម នៃបទចម្រៀងទាំងនេះ៕

ដកស្រង់ពី៖ Sabay