Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡូយ​ស្វាមី កាតុ ត្រូវ​បាន​តែង​តាំង​ជា​ថ្នាក់​ដឹកនាំ​ផលិតកម្ម​មួយ

  • បោះពុម្ព

លោក គង់ សុគន្ធា ហៅ "ខ្យង" ត្រូវជាស្វាមីរបស់អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានជួបលាភធំដោយលោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងផលិតកម្មក្នុងស្រុកមួយ។

នេះបើតាមការបញ្ចេញឲ្យដឹងរបស់សាមីខ្លួនកាលពីម្សិលមិញ។ លោក ខ្យង ជំនាញខាងវាយស្គរ ត្រូវបានតែងតាំងតាមរយៈលិខិតប្រកាសប្រើក្នុងក្រុមហ៊ុន Town Group ចុះលេខ ថអគ/ចត ០៥១/២០ ចុះហត្ថលេខាដោយលោកស្រី ជួប មាន អគ្គនាយិកា ក្រុមហ៊ុន Town Entertainment Group Co.,LTD កាលពីថ្ងៃទី១ កក្កដា ម្សិលមិញនេះ។

តាមរយៈលិខិតផ្ទៃក្នុងនេះ ស្វាមីរបស់តារាប្រជាប្រិយ ត្រូវបានចាត់តាំងជានាយកគ្រប់គ្រងផលិតកម្ម Top Music ដែលជាបុត្រសម្ព័ន្ធរបស់ ថោន គ្រុប ដែលប្រកាសនេះ មានសុពលភាពចាប់ពីថ្ងៃអគ្គនាយិកា បានចុះហត្ថលេខាតទៅ។ លិខិតដដែល បង្គាប់ឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ថោន គ្រុប ចូលរួមសហការ និងគាំទ្រដល់លោក ខ្យង ដែលថ្នាក់ដឹកនាំ Top Music ថ្មី ដើម្បីធានាដល់ភាពរីកចម្រើនដល់ក្រុមហ៊ុនទាំងមូល។

លោក គង់ សុគន្ធា ហៅ ខ្យង បច្ចុប្បន្នជា Producer នៅស្ថានីយទូរទស្សន៍ថោន ស្រាប់។ ជាមួយនឹងការតែងតាំងតាមលិខិតផ្ទៃក្នុងខាងលើ លោកនឹងត្រូវទទួលភារកិច្ចបន្ថែមដឹកនាំផលិតកម្ម Top Music ពីលើការទទួលខុសត្រូវរបស់លោកនាពេលបច្ចុប្បន្ន។

ទទួលបានការជឿជាក់ និងមានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំក្រុមហ៊ុនលោក ខ្យង បានបង្ហាញពីភាពរីករាយ និងថ្លែងអំណរគុណទៅថ្នាក់ដឹកនាំក្រុមហ៊ុន។ លោក ថ្លែងថា "ខ្ញុំសូមអគុណ អគ្គនាយិកា ក្រុមហ៊ុនថោនអេនធើធេនម៉ិនគ្រុប និងបងៗក្រុមការងារទាំងអស់ ដែលបានផ្តល់ឱកាសដល់ខ្ញុំ ក្លាយជា GM នៅផលិតកម្ម TOP MUSIC បន្ថែមមុខងាររាល់ថ្ងៃ"។

សារនេះ ត្រូវបានប្រិយមិត្ត ក៏ដូចជាមិត្តភ័ក្ដិរបស់លោកបានចូលមកអបអរសាទរយ៉ាងច្រើន។ ផលិតកម្មTop Music ត្រូវបានបង្កើតឡើងកាលពីជាង ១ឆ្នាំមុន មកទល់បច្ចុប្បន្នផលិតកម្មមានតារាចម្រៀងមួយក្រុមដាច់ដោយឡែកពីផលិតកម្ម ថោន ចំនួន ៧នាក់ ក្នុងនោះមាន លោក ឈឹម សក្កដា កញ្ញា ទៀ សុផានី កញ្ញា ចែម ស្រីល័ក្ខ លោក កែវ លីបែង្គ កញ្ញា រាជ ប្រាថ្នា កញ្ញា រតនៈ ពិសី និងកញ្ញា ណារីតា។

ចំនួននេះ លោក គង់ សុគន្ធា ហៅ ខ្យង បញ្ជាក់ថា មិនទាន់គ្រប់គ្រាន់ក្នុងការប្រជែងទីផ្សារនៅឡើយ។ ឆ្លើយតបតាមសារអេឡិចត្រូនិកជាមួយ sabay លោក ខ្យង បញ្ជាក់ថា លោកនឹងរើសបន្ថែមតារាចម្រៀងទៀត បូករួមនឹងយុទ្ធសាស្ត្រមួយចំនួនទៀតដើម្បី នាំ Top Music ចូលទៅទីផ្សារ និងធ្វើអោយប្រិយមិត្តបានស្គាល់កាន់តែច្រើន៕

ដកស្រង់ពី៖ Sabay