Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone ​សាក​ថ្ម​ឡើង​យឺត​ វិធី​ងាយៗ​​នេះ​ប្រហែល​ជួយ​បាន

  • បោះពុម្ព

ពេលដែល iPhone ឬ iPad របស់អ្នកភ្លាមៗស្រាប់តែសាកថ្មមិនឡើងលឿនដូចរាល់ដង អ្នកប្រហែលជាគិតថា ខូចថ្ម ឬមានបញ្ហា Software ណាមួយ។ តែបើតាមអ្នកជំនាញប្រចាំគេហទំព័របច្ចេកវិទ្យា CNET លោក Dan Graziano ឲ្យដឹងថា បញ្ហាសាកថ្មមិនសូវចូលអាចមិនមែនមកពីបញ្ហា Software ឬ Hardware ទេ។

តែអាចមានអ្វីមួយមកធ្វើឲ្យស្ទះ Port សម្រាប់សាកបញ្ចូលថ្ម Smart device របស់អ្នក។ ចុះធ្វើម៉េចទើបអាចឲ្យវាដំណើរការធម្មតាវិញ?អ្នកអាចធ្វើតាមវិធីងាយៗខាងក្រោមបាន៖ បញ្ហាដែលរារាំងមិនឲ្យសាកថ្មបានអាចជាកម្ទេចកំណាត់ ធូលី និងបំណែកតូចៗមកពីហោប៉ៅខោ កាបូប និងខ្យល់។

ដំបូងអ្នកគ្រាន់តែចុចបិទទូរសព្ទ។ បន្ទាប់មកប្រើឈើចាក់ធ្មេញ ចុងឈើ ឬដែកដែលមានចុងស្រួចអាចរុកចូលក្នុង Portបាន ដើម្បីចាក់បញ្ចូលរន្ធបញ្ចូលថ្មស្រាលៗ ហើយឆ្កឹះយកចេញនូវកម្ទេចកំទីដែលអ្នកឃើញ។ក្រោយសម្អាតបានស្អាតហើយ សាកចុចបើកទូរសព្ទវិញ ហើយដោតថ្មមើល៍ថា ឡើងលឿនដូចធម្មតាឬនៅ?

បើនៅតែមិនទាន់ឡើងដូចធម្មតា អ្នកជំនាញរបស់គេហទំព័រ CNET ខាងលើណែនាំឲ្យប្រើបំពង់ខ្យល់ (Compressed air) បាញ់សម្អាតបានវិញម្ដង។ បើនៅតែមិនដំណើរការទៀត ប្រហែលជាត្រូវប្តូរចេញ Port បញ្ចូលថ្មរបស់អ្នកចេញហើយ។ តែពេលខ្លះក៏អាចជាបញ្ហា Software ដែរ។ បើមិនច្បាស់សួររកជំនួយពីមិត្តភ័ក្ដិ ឬជាងជួសជុលដែលមានជំនាញថា មកពីបញ្ហា Software ឬមិនមែន៕

ដកស្រង់ពី៖sabay