Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទ Samsung ថ្មីមួយ មានថ្មទំហំជិត 7000 mAh

  • បោះពុម្ព

កាលពីប៉ុន្មានសប្ដាហ៍មុន មានដំណឹងអះអាងថា Samsung បានរំសាយចោលផែនការប្រកាសចេញ Galaxy M41 និង M51។ យ៉ាងណាក្ដីថ្មីៗនេះគេប្រទះឃើញការចុះបញ្ជីនៃស្មាតហ្វូន Galaxy M41 កាលពីថ្ងៃទី ២៨ ខែមិថុនា។

តាមឯកសារចុះបញ្ជីលើប្រព័ន្ធ CCC របស់ចិន បានបង្ហាញថា Galaxy M41 នៅមានជីវិត ហើយមានបង្ហាញអំពីថាមពលថ្មដ៏ធំនៃស្មាតហ្វូននេះ ដែលមានទំហំដល់ ៦៨០០ mAh ឯណោះ។

រូបភាពនៃថ្មនេះក៏ត្រូវបានប្រទះឃើញលើវិបសាយ Safety Korea ផងដែរ។គួរដឹងថាបច្ចុប្បន្ននេះស្មាតហ្វូន Galaxy របស់ Samsung មានថ្មទំហំធំបំផុតត្រឹម ៦០០០ mAh។ ដូចនេះ Galaxy M41 នឹងក្លាយជា Galaxy ដែលមានថ្មទំហំធំជាងគេ ពេលវាប្រកាសចេញជាផ្លូវការ៕

ដកស្រង់ពី៖sabay