កីឡាការិនី អេ យ៉ានុត សម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសមន្ត្រីនគរបាលម្នាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
រាជធានីភ្នំពេញ ៖ កីឡាការិនី ដែលមានឈាមជ័រជាអ្នកប្រដាល់ តាំងពីដើមមក និងជាកូនស្រីបង្កើតរបស់អតីតកំពូលអ្នកប្រដាល់ដ៏ល្បីឈ្មោះ លោក អេ ភូថងផងដែរនោះបានសម្រេចចិត្តបញ្ជាប់ភាពនៅលីវរបស់ខ្លួនហើយ កាលពីម្សិលមិញនេះ ។
កីឡាការិនី អេ យ៉ានុត ដែលទើបតែមានវ័យត្រឹម១៩ឆ្នាំ រូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសវ័យក្មេងម្នាក់មានឈ្មោះថា លៀប ប៉ហេង ដែលមានតួនាទីជាមន្ត្រីនគរបាលម្នាក់ផងដែរ នាពេលបច្ចុប្បន្ននេះ ។
ដោយនៅក្នុងពិធីភ្ជាប់របស់កីឡាការិនីរូបនេះ សង្កេតឃើញថា មានអ្នកចូលរួមជាច្រើនចូលរួមអបអរសាទរទៅដល់អ្នកទាំងពីរដោយនៅក្នុងនោះសង្កេតថាបានរៀបចំកម្មវិធីយ៉ាងសន្ធឹងសន្ធាប់ នៅឯគេហដ្ឋានរបស់លោក អេ ភូថងផងដែរ ។
គួរបញ្ជាក់ផងដែរថា កីឡាការិនី អេ យ៉ានុត មានឈ្មោះបោះសំឡេងនៅក្នុងវ័យកីឡាប្រដាល់មិនចាញ់ឪពុករបស់ខ្លួននោះទេ ដែលកន្លងមកសង្កេតឃើញថាកីឡាការីរូបនេះធ្លាប់បានទៅចូលរួមនៅឯក្រៅប្រទេសផងដែរ៕
ដកស្រង់ពី៖ កោះសន្ដិភាព