បណ្តាញសង្គម

មើល​មួយ​ភ្លែត​ច្បាស់​ចាប់​ច្រឡំ អ្នក​គាំទ្រ ថា កែវ ស្រី​នាង និង​កូន​ស្រី​តែ​ម្នាក់ សម​ជា​កូន​ភ្លោះ​ជាង​ម្ដាយ និង​កូន

ត្បិតថាបានរៀបការមានស្វាមីច្រើនឆ្នាំ ព្រមទាំងមានកូនម្នាក់ផង ប៉ុន្តែ កែវ ស្រីនាង

កម្រនឹងបញ្ចេញព័ត៌មានពីកូនរូបនោះណាស់ ពោលគឺយូរៗទើបនាងបញ្ចេញម្ដង ដូចជាពេលនេះ តាមរយៈរូបភាពប៉ុន្មានសន្លឹកបានបង្ហាញឲ្យឃើញថា កូនស្រីរបស់នាងពេលនេះ ពេញក្រមុំទៅហើយ ហើយសម្រស់ក៏ស្រស់ស្អាតដូចគ្នាថែមទៀត។ នេះគឺជាកូនស្រីទោលក្នុងគ្រួសាររបស់ កែវ ស្រីនាង និងស្វាមីជាអ្នកជំនួញជនជាតិអង់គ្លេស។

តាំងពីមានកូនស្រីនេះមក តាមការកត់សម្គាល់ ស្រីនាង មិនធ្លាប់បង្ហាញមុខក្នុងពេល កូនស្រីនៅតូចៗនោះទេ។ តារាស្រី បានចេញមុខជាមួយកូនស្រី ចាប់ពីឆ្នាំ ២០១៨ មក ក្នុងពេលដែលគេមើលឃើញថា កូនស្រីតែម្នាក់របស់តារាសម្ដែងជើងចាស់ គឺធំប៉ុនម្ដាយទៅហើយ។

យ៉ាងណាដោយសារទម្លាប់មិនសូវបើកកកាយពីក្នុងក្រុមគ្រួសារ មកទល់បច្ចុប្បន្នគេមិនទាន់ដឹងថា កូនស្រីដែលពេញរូបពេញរាងរូបនេះ មានឈ្មោះអ្វីនោះទេ។ អ្វីដែលដឹងនៅពេលនេះ គឺថា យុវតី ពិតជាមានសម្រស់ស្រស់ស្អាតមិនធម្មតាក្នុងនាមជាកូនកាត់ ខ្មែរ និងអង់គ្លេស។

ចំណុចគួរចាប់អារម្មណ៍មួយទៀត ម្ដាយ និងកូនស្រី រូបនេះ ត្រូវបានអ្នកគាំទ្រមួយចំនួន លើកឡើងថា ពួកគេសមជាបងប្អូន ជាជាងម្ដាយ និងកូន ឯអ្នកខ្លះទៀតថា ពួកគេសមជាកូនភ្លោះជាង។ ចំណុចនេះ ដោយសារថា ស្រីនាង ត្បិតថាពេលនេះមានវ័យ ៣៨ឆ្នាំទៅហើយ នោះនៅតែរក្សាសម្រស់បានស្រស់ស្អាត និងហាក់មិនព្រមចាស់សោះ។

ដូច្នេះហើយ ស្របពេលកូនស្រីកាន់តែចម្រើនវ័យ ឈានដល់វ័យពេញក្រមុំ ទើបគេមើលឃើញថា ម្ដាយកូន២នាក់នេះ ត្រដុំត្រសងនឹងគ្នា ពោលគឺស្អាតដូចៗគ្នាតែម្ដង។ កែវ ស្រីនាង បានចូលប្រឡូកសិល្បៈក្នុងឆ្នាំ ២០០៣ ក្រោមការណែនាំរបស់បងស្រីរបស់នាង កែវ ពិសី ដែលជាតារាដ៏ល្បីនាពេលនោះ។

នាងបានសាងកេរ្តិ៍ឈ្មោះតាមរយៈការសម្ដែងក្នុងរឿងដំបូងមានចំណងជើងថា "ទណ្ឌកម្មស្នេហ៍" ដោយនាងសម្ដែងជាតួអង្គឈ្មោះ "មុំ" ជាមួយតួប្រុស លោក ស៊ុក សុភា សម្ដែងជាតួនាយ "ខៀវ"។ តារាប្រុសស្រី១គូនេះ ចាប់ផ្ដើមល្បីឈ្មោះតាមរយៈរឿងនេះជាមួយគ្នា។

ល្បីឈ្មោះមិនបានប៉ុន្មានផង ស្រីនាង ក៏ត្រូវបានបុរសជនជាតិអង់គ្លេសឈ្មោះ Briyan ជាអ្នកជំនួញ ចាប់ចិត្តប្រតិព័ទ្ធ ហើយទីបំផុតនៅចុងឆ្នាំ ២០០៣ ពួកគេក៏បានចូលរោងការជាមួយគ្នាយ៉ាងអធិកអធម។ ក្រោយមកនាង ពួកគេទទួលបានចំណងដៃកូនស្រីម្នាក់រហូតមកដល់បច្ចុប្បន្ន ពោលគឺជាយុវតីដ៏ស្រស់ស្អាត ដូចប្រិយមិត្តបានឃើញនៅពេលនេះ៕

ដកស្រង់ពី៖ Sabay