Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយ​ក្រឹម និង​នាយ​កុយ រួម​វង់​សម្ដែង​ជា​ថ្មី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ខណៈកូនក្រុមស្ទើរបាត់ឱកាសសម្តែង រហូតមកទល់ពេលនេះតារាកំប្លែងនាយកុយ

នៅតែបន្តវត្តមានសម្តែងជាមួយដៃគូចាស់ដដែលគឺនាយក្រឹម ក្នុងពេលដែលកូនក្រុមរបស់លោកស្ទើរបាត់ឱកាសម្តែង បន្ទាប់ពីស្ថានីយទូរទស្សក្នុងស្រុកមួយចំនួនបិទកម្មវិធីកំប្លែងនៅតាមឆាកតន្ត្រីនានា ។

ក្នុងពេលដែលកម្មវិធី សោភ័ណតន្ត្រី របស់ស្ថានីយទូរទស្សន៍ស៊ីធីអិនបិទនោះ ក្រុមកំប្លែងនាយកុយ ក៏បាត់ឱកាសម្តែងលើឆាកមួយនេះជាលើកទីពីរ ធ្វើឲ្យកូនក្រុមរបស់លោកស្ទើរតែបាត់ឱកាសទីផ្សារសម្តែង បើទោះបីជាក្រុមរបស់លោកនៅមានកម្មវិធីតន្ត្រីស្រុកស្រែ របស់ទូរទស្សន៍បាយ័ន ដែលត្រូវឆ្លាស់គ្នាសម្តែងមួយសប្តាហ៍ម្នាក់ជាមួយក្រុមកំប្លែងនាយក្រឹម ។

យ៉ាងណាក្ដីបើទោះបីជាក្រុមរបស់នាយ កុយ ស្ទើរតែបាត់ឱកាសសម្តែងរួមគ្នាក៏ពិតមែន ប៉ុន្តែសម្រាប់នាយកុយ ដែលេជាមេក្រុមនោះនៅមិនទាន់បាត់ឱកាសទីផ្សារសម្តែងនៅឡើយទេ ពោលតារាកំប្លែងរូបនេះ បានចូលរួមសម្តែងជាមួយដៃគូចាស់គឺនាយក្រឹម តាមរយៈកម្មវិធីសំណើចចុងសប្តាហ៍ ។

ការចូលរួមសម្តែងជាមួយនាយក្រឹម នាពេលនេះគឺមិនមែនជារឿងមួយថ្មីឡើយ សម្រាប់នាយ កុយ ក្នុងពេលដែលអ្នកទាំងពីរគឺជាដៃគូសម្តែងជាមួយគ្នាតាំងពីរដើមមកម្ល៉េះ គ្រាន់តែពួកគេបានបែងចែកក្រុមនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពីមានតម្រូវការទីផ្សារច្រើនពីស្ថានីយទូរទស្សន៍នានា ។

យ៉ាងណាក្ដី បើទោះបីជានាយកុយ នៅតែមានទីផ្សារសម្តែងនៅឡើយក៏ពិតមែន ប៉ុន្តែសម្រាប់កូនក្រុមរបស់លោកដែលមាន នាយ កយ នាយហុងដា នាយក្រិន នាងប្រិមប្រិយ និងកូនក្រុមមួយចំនួនទៀត ត្រូវបានគេមើលឃើញថា ឱកាសសម្តែងរបស់ពួកគេស្ទើរបាត់អស់ទៅហើយ ។

នាយហុង ដា ត្រឹមបានចេញសម្តែងខ្លះៗនៅតាមបណ្តាខេត្តនានា ចំណែកឱកាសសម្តែងនៅលើឆាកទូរទស្សន៍គឺស្ទើរតែគ្មាន ក្នុងពេលដែលនាយ ក្រិន និងប្រិមប្រិយ ស្ទើរគ្មានវត្តមានសម្តែងសោះ ពោលគឺមានតែមួយស្ថានីយប៉ុណ្ណោះដែលឲ្យពួកគេមានឱកាសម្តែងរួមគ្នាបាន ។

កន្លងមកក្នុងពេលដែលឱកាសទីផ្សារសម្តែងសិល្បៈកំប្លែងកាន់តែខើចនោះ នាយកុយ ធ្លាប់បានលើកឡើងថា លោកនៅតែបន្តចិញ្ចឹមចិត្តលេងកំប្លែងនេះរហូត ដោយមិនបោះបង់ឡើយ ហើយបានអំពាវនាវឲ្យបណ្តាស្ថានីយទូរទស្សន៍នានាកុំឲ្យបំបាត់កម្មវិធីនេះចោល ព្រោះវាជាសិល្បៈបុរាណរបស់ខ្មែរយើងមួយផងដែរ ។

នាយកុយ ក៏ធ្លាប់ងាកទៅរកការសម្តែងសិល្បៈល្ខោនបាសាក់ឡើងវិញផងដែរ ដែលសិល្បៈនេះគឺជាដើមកំណើតដែលនាំឲ្យលោកឈានដល់ការលេងល្ខោន ក្នុងពេលដែលកម្មវិធីសម្តែងតាមឆាកទូរទស្សន៍ស្ទើរតែបាត់បងទាំងស្រុង ។ ក្នុងពេលដែលនាយកុយ មានឱកាសចូលរួមសម្តែងជាមួយនាយ ក្រឹម ឡើងវិញនោះ គេនៅមិនទាន់ដឹងទេថា តារាកំប្លែងរូបនេះអាចនឹងអូសទាញកូនក្រុមរបស់ខ្លួនណាម្នាក់ មកបញ្ជ្រៀបខ្លួនសម្តែងជាមួយនាយក្រឹម ឬយ៉ាងណានោះឡើយ ខណៈពេលដែលនាយ ក្រឹម ក៏មានកូនក្រុមសម្តែងគ្រប់គ្រាន់ហើយនោះ។

យ៉ាងណាក្ដីគេរំពឹងថា ក្រុមរបស់នាយកុយ នឹងអាចប្រមូលផ្តុំគ្នាសម្តែងឡើងវិញ នៅលើឆាកទូរទស្សន៍នានាជាប់លាប់ឡើងវិញ ព្រោះក្រុមរបស់លោកមានតារាកំប្លែងដែលមានទេពកោសល្យ និងទទួលបានការពេញនិយមចូលចិត្តពីអ្នកទស្សនាជាច្រើន ៕

ដកស្រង់ពី៖ កោះសន្ដិភាព