Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត Galaxy Note20 ចេញជាផ្លូវការ តម្លៃចាប់ពី ៩៩៩ដុល្លារ

  • បោះពុម្ព

Samsung បានប្រកាសចេញ Galaxy Note ជំនាន់ថ្មីជាផ្លូវការ តាមរយៈកម្មវិធី Galaxy Unpacked ដែលប្រព្រឹត្តទៅមុននេះបន្តិច។ រូបរាង និងលក្ខណៈសម្បត្តិរបស់ Galaxy Note20 ទាំងពីរប្រភេទ គឺមិនខុសពីដំណឹងលេចធ្លាយកន្លងមកនោះទេ។

ស្មាតហ្វូនទាំងពីរមានបំពាក់ដោយបន្ទះឈីប Exynos 990 សម្រាប់ទីផ្សារសកលលោក និងបន្ទះឈីប Snapdragon 865+ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសចិន។ វាមានគួបផ្សំដោយ RAM ទំហំ ៨GB សម្រាប់ Note20 ធម្មតា ហើយ Note20 Ultra មាន RAM ទំហំដល់ ១២GB។ ចំពោះអង្គផ្ទុករបស់ Note20 ធម្មតាមានត្រឹមជម្រើសទំហំ ១២៨GB ចំណែក Note20 Ultra មានជម្រើស ១២៨GB និង ៥១២GB។

ចំពោះអេក្រង់របស់ Galaxy Note20 ជាអេក្រង់មានផ្ទៃលាតទំហំ ៦,៧អ៊ីញ ជាប្រភេទ AMOLED ដែលមាន Refresh Rate 60Hz និងមានកម្រិតបង្ហាញរូបភាព FHD+ និងមានបច្ចេកវិទ្យា HDR10+។ ចំណែក Note20 Ultra វិញមានបំពាក់អេក្រង់កោងទំហំ ៦,៩អ៊ីញ ប្រភេទ Dynamic AMOLED 2X ដែលមាន Refresh Rate 120Hz និងអាចបង្ហាញរូបភាពដល់កម្រិត QHD ប៉ុន្តែសម្រាប់ Refresh Rate 120Hz អាចប្រើបានត្រឹមកម្រិតបង្ហាញ FHD+ ប៉ុណ្ណោះ។ស្មាតហ្វូនទាំងពីរមានបំពាក់ដោយកាមេរ៉ា Selfie ដែលចោះរន្ធលើចំកណ្ដាលផ្នែកខាងលើនៃអេក្រង់ មានទំហំ ១០MP ហើយ Galaxy Note20 Ultra មានការពារដោយកញ្ចក់ Gorilla Glass 7 ដែលជាស្មាតហ្វូនដំបូងគេមានប្រើកញ្ចក់ការពារប្រភេទនេះ ខណៈដែល Galaxy Note20 ធម្មតាមានត្រឹមកញ្ចក់ Gorilla Glass 5 ប៉ុណ្ណោះ។

ចូលដល់ផ្នែកកាមេរ៉ាវិញ Galaxy Note20 Ultra មានកាមេរ៉ាមេទំហំ ១០៨MP ដែលមាន Aperture f/1.8 ដូចគ្នានឹងកាមេរ៉ាលើ Galaxy S20 Ultra ដែរ ប៉ុន្តែវាប្រើប្រាស់នូវ Sensor Laser Autofocus ដែលអាច Focus បានប្រសើរជាង S20 Ultra។ កាមេរ៉ា Periscope មានទំហំ ១២MP ដែលអាច Zoom Optical បាន 5X និង Zoom Hybrid បាន 50X។

កាមេរ៉ាមួយទៀតជាប្រភេទ Ultrawide ដែលមានទំហំ ១២MP។សម្រាប់ Galaxy Note20 ធម្មតាវិញមិនមានកាមេរ៉ាមេទំហំ ១០៨MP នោះទេ ត្រូវជំនួសដោយកាមេរ៉ាទំហំ ១២MP ដែលមាន Aperture f/1.8 គួបផ្សំជាមួយកាមេរ៉ា Telephoto ទំហំ ៦៤MP ដែល Zoom Optical បាន 3X និងមានកាមេរ៉ា Ultrawide ដូចជា Note20 Ultra ដែរ។ កាមេរ៉ាស្មាតហ្វូនទាំងពីរអាចថតវីដេអូបានដល់កម្រិត 8K/24fps។

ថ្មរបស់ Note20 មានទំហំ ៤៣០០ mAh ចំណែកថ្មរបស់ Note20 Ultra មានទំហំ ៤៥០០ mAh ដែលគាំទ្រការសាកថ្មដល់ល្បឿន 25W។ មុខងារដទៃទៀតមានដូចជាអាវក្រោះការពារទឹកកម្រិត IP68 និងទ្រនាប់ស្កេនម្រាមដៃបង្កប់លើផ្ទៃអេក្រង់ផងដែរ។

នៅលើទីផ្សារអាមេរិក Galaxy Note20 មានតម្លៃ ៩៩៩ដុល្លារ ចំណែក Galaxy Note20 Ultra មានតម្លៃ ១២៩៩ដុល្លារ សម្រាប់ទំហំ ១២៨GB និងតម្លៃ ១៤៤៩ដុល្លារ សម្រាប់ទំហំ ៥១២GB ដោយមានទទួលការកុម្ម៉ង់ទិញនាថ្ងៃទី៦ ខែសីហា និងដាក់លក់នាថ្ងៃទី២១ សីហា៕

ដកស្រង់ពី៖sabay