Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្តងនេះ​! កា​តុ ទ្រាំ​មិន​បាន​ដាក់​១​ទំហឹង​ទៅ​​«​អ្នក​ពូកែ​វ៉ៃ​អែប​ស៊ី​អប​»

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តារាសម្តែងស្រី និងជាពិធីការិនីលេចធ្លោមួយរូប ដែលបានវិវត្តខ្លួនចេញពីតារាកំប្លែងអ្នកនាង សុខ ចាន់ធីតា

ដែលមហាជនស្គាល់ឈ្មោះ «អ្នកនាង កាតុ» បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបនាងទ្រាំមិនបានរហូតចេញមុខដាក់មួយទំហឹងទៅកាន់មនុស្សមួយក្រុម ឬបុគ្គលណាមួយដែលនាងហៅថា ពូកែ «វ៉ៃអែបស៊ីប» យ៉ាងចាស់ដៃតែម្តង។

អ្នកនាង កាតុ កាលពីថ្ងៃទី៥ សីហា បានឡាយជាវីដេអូ លើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយបានលើកឡើងអំពីមនុស្សមួយចំនួន ដែលនៅមុខយើងពូកែនិយាយថាល្អណាស់ នៅមុខរបស់យើង តែនៅក្រោយខ្នងនិយាយមួលបង្កាច់លើរឿងអ្វីមួយទៅវិញ ។

តារាស្រីរូបនេះ បាននិយាយថា «ខ្ញុំនិយាយមែនណា មនុស្សបែបនឹងចាំតែបំផ្លាញ និងលួចគំនិតរកស៊ីរបស់យើងនោះទេ ហើយធ្វើអ្វីដោយខ្លួនឯងមិនបាននោះទេ» ។ ដោយ នៅក្នុងនោះរូបនាងក៏បានប្រាប់យ៉ាងច្បាស់ៗថារូបនាងមិនចូលចិត្តនឹងទង្វើអាក្រក់ពីក្រោយខ្នង ដែលពួកគេតែងតែធ្វើនោះឡើយ។

តែយ៉ាងណាមិញ តារាសម្តែងស្រី ដែលឈានជើងចូលសិល្បៈយូរឆ្នាំរូបនេះ មិនទាន់បានប្រាប់់បង្ហាញអោយមហាជនអោយបានដឹងនៅឡើយនោះទេ ថាជានរណាអោយពិតប្រាកដ និងបញ្ចេញឈ្មោះនោះឡើយ គ្រាន់តែអ្នកនាង កាតុលើកឡើង តែពីទង្វើ ដែលរូបនាងតែងតែជួបនូវបុគ្គលបែបនេះជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យនាងទ្រាំមិនបាន ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចូលនៅក្នុងសិល្បៈរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តារាសម្តែងស្រីដែលទទួលបានប្រជាប្រិយភាពខាងពូកែសម្តីរូបនេះ ហាក់មិនដែលមានរឿងបង្កជាជម្លោះជាមួយអ្នកសិល្បៈណាម្នាក់នោះទេ ។ ហេតុដូច្នេះហើយទើបតែពេលនេះ អ្នកនាង កាតុ បានធ្វើការឡាយនិយាយបែបនេះធ្វើឲ្យមហាជនអ្នកគាំទ្រចង់ដឹងថា តើអ្នកនាងចង់សំដៅលើអ្នកសិល្បៈដូចគ្នា ឬក៏ចង់សំដៅអ្នកក្រៅសិល្បៈដែលអ្នកនាងប្រាស្រ័យទាក់ទងជាមួយ ៕

ដកស្រង់ពី៖កោះសន្ដិភាព