Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota Camry ចេញប្រភេទ Black Edition ថ្មី អបអរខួប ៤០ឆ្នាំ

  • បោះពុម្ព

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Camry ប្រភេទ Black Edition ថ្មី នៅក្នុងប្រទេសជប៉ុន ដើម្បីអបអរខួបលើកទី ៤០ឆ្នាំ នៃដើមកំណើតរថយន្ត Celica Camry។

រថយន្ត Toyota Camry Black Edition មានតុបតែងតួខ្លួនផ្នែកខាងក្រៅពណ៌ខ្មៅ គួបផ្សំនឹងកាប៊ីនរៀងទំនើបជាងមុន។ អតិថិជនអាចជ្រើសរើសពណ៌ចំនួន ៣ គឺ ខ្មៅ (Precious Black Pearl), ស (Platinum White Pearl Mica) និង ក្រហម (Emotional Red II)Camry Black Edition ក៏មានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញពណ៌ខ្មៅ, ប៉ាណាមុខពណ៌ខ្មៅ ក៏ដូចជា ចង្កៀងមុខក្រោយប្រភេទ Smoke ទៀតផង។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាមានបំពាក់ស្បែកពណ៌ក្រហម ឬខ្មៅ លើកៅអី, តាប្លូ, កន្លែងដាក់ដៃផ្នែកកណ្តាល និង ទ្វារ ជាដើម។ ក្រៅពីនោះ វាក៏មានបន្ថែមមុខងារ Blind Spot Monitor, Rear Cross Traffic Auto Brake និង Parking Support Brake System មកស្តង់ដារតែម្តង។

យ៉ាងណាមិញ Camry Black Edition នៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Hybrid ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៦សេះដដែល។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៣៩ ៧៩០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ៤១ ៦៦០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ៕

ដកស្រង់ពី៖sabay