បណ្តាញសង្គម

Facebook លុបចោលការបង្ហោះរបស់លោក ដូណាល់ ត្រាំ ជាលើកដំបូងបំផុត

ជាលើកដំបូងហើយដែល Facebook បានលុបចោលទាំងស្រុងនូវការបង្ហោះរបស់លោក ដូណាល់ ត្រាំ ដែលមានល្មើសនឹងច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩របស់ Facebook។

លោក ត្រាំ បានបង្ហោះវីដេអូមួយកាលពីពុធ ដែលជាវីដេអូបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដោយលោកប្រធានាធិបតីបានអះអាងថា "កូនក្មេងស្ទើរតែមិនចេះឆ្លងជំងឺកូវីដ១៩"។ ក្នុងវីដេអូលោកបានលើកឡើងថា ៖ "ពួកគេមានប្រព័ន្ធការពារខ្លាំងជាង (មនុស្សវ័យជំទង់)”។

អ្នកនាំពាក្យ Facebook បានប្រាប់ដល់ Business Insider ពីមូលហេតុនៃការលុបវីដេអូរបស់លោក ដូណាល់ ត្រាំ ដោយបាននិយាយដូចនេះថា ៖ "វីដេអូនេះមានបញ្ចូលនូវការអះអាងមិនពិត ដែលថាមនុស្សមួយក្រុមមិនងាយឆ្លងជំងឺកូវីដ១៩ ដែលវាបានល្មើសនឹងច្បាស់ទាក់ទងនឹងព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩របស់យើង។” បើតាមការស្រាវជ្រាវជាច្រើនកន្លងមកនេះ បានសន្និដ្ឋានថាកូនក្មេងអាចឆ្លងជំងឺកូវីដ១៩ ដូចជាក្រុមមនុស្សដទៃទៀតដែរ៕

ដកស្រង់ពី៖sabay