Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភាពចន្លោះរបស់ Twitter នៅលើ Android អាចធ្វើឱ្យបែកធ្លាយសារ Direct Messages

  • បោះពុម្ព

កាលពីម្សិលមិញនេះក្រុមហ៊ុនទ្វីតធ័រ បានទទួលស្គាល់ថា ភាពចន្លោះប្រហោងរបស់កម្មវិធី ពួកគេសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android អាចឱ្យជនអនាមិកបញ្ចូលកម្មវិធីមេរោគដើម្បីធ្វើការវាយប្រហារ និងលួចយកទិន្នន័យដូចជាសារផ្ញើផ្ទាល់ (Direct Messages) ជាដើម។

បច្ចុប្បន្នបញ្ហានេះត្រូវបានកែសម្រួលដោយក្រុមហ៊ុនរួចហើយ និងវាមានការប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ Android ៨ និង៩ តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលល្អនោះ គឺក្រុមហ៊ុនបានបញ្ជាក់ថា មានតែអ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះដែលកំពុងប្រើប្រាស់កម្មវិធីជំនាន់ចាស់ដែលអាចរងការប៉ះពាល់នេះ។

ដកស្រង់ពី៖sabay