បណ្តាញសង្គម

បង្ហាញមុខតារា TikTok រកលុយបានច្រើនជាងគេ ម្នាក់ៗមិនក្រោម១លានដុល្លារ

ទស្សនាវដ្ដី Forbes បានបញ្ចេញរបាយការណ៍ថ្មី ដែលបង្ហាញអំពីបុគ្គលល្បីលើ TikTok នៅអាមេរិកដែលរកបានច្រើនជាងគេ ក្នុងរយៈពេល ១ឆ្នាំចុងក្រោយ គិតចាប់ពីថ្ងៃទី៣០ មិថុនា ២០១៩ ដល់ថ្ងៃទី៣០ មិថុនា ២០២០។

១. Addison Rae Easterling ៖ ជាង ៥លានដុល្លារ

២. Charli D'Amelio ៖ ប្រមាណ ៤លានដុល្លារ

៣. Dixie D'Amelio ៖ ២,៩លានដុល្លារ

៤. Loren Gray ៖ ២,៦លានដុល្លារ

៥. Josh Richards ៖ ១,៥លានដុល្លារ

៦. Michael Le ៖ ១,២លានដុល្លារ

៧. Spencer X ៖ ១,២លានដុល្លារ

Forbes បានប៉ាន់ស្មានលើចំណូលដែលបុគ្គលខាងលើអាចរកបាន តាមរយៈការជួបសម្ភាសន៍ពួកគេផ្ទាល់, ជួបជាមួយខាងភ្នាក់ងារ, ជួបជាមួយអ្នកចាត់ការ, អ្នកធ្វើទីផ្សារ និងតាមរយៈការជួបជាមួយអ្នកបណ្ដាក់ទុនផងដែរ៕

ដកស្រង់ពី៖sabay