Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អីយ៉ា​ស​ស្ងាត់​ៗ! ស៊ឹ​ម សូលី​កា ទិញ​ឡាន​ថ្មី​ជូន​កូនស្រី​ជាទី​ស្រលាញ់​យ៉ាង​ក្រហមឆើត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ពិធីការិនីចាស់វស្សា ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង អ្នកនាង ស៊ឹម សូលីកា

បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះទៅលើការបង្ហោះរូបភាពផ្អែមល្អែមជាមួយនឹងស្វាមីជាប្រចាំ ស្រាប់តែពេលនេះអ្នកនាងកាន់តែធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលកាន់តែខ្លាំងថែមមួយកម្រិតទៀត ក្រោយពីរូបនាងបង្ហាញកាដូដ៏ធំជូនដល់កូនស្រីជាទីស្រលាញ់នោះ គឺរថយន្តទំនើបថ្មីមួយគ្រឿងពណ៌ក្រហមឆើតតែម្តង ។

កាលពីពេលថ្មីៗនេះ អ្នកនាង ស៊ឹម សូលីកា បានធ្វើការ surprise កូនស្រីដ៏ស្រស់ស្អាត និងស្រស់សោភាជាមួយនឹងរថយន្តស៊េរីថ្មីទំនើប ឆ្នាំ២០២០ ពណ៌ក្រហមស្រស់ឆើតឆាយនោះ គឺរថយន្តម៉ាក់ Jeep នេះ ជាមួយនឹងផ្លាកលេខឈ្មោះរបស់កូនស្រីនៅក្នុងនោះផងដែរ ។

នេះបើយាងតាមការបង្ហោះរូបភាពជាច្រើនសន្លឹករបស់តារាស្រីរូបនេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញ បន្ទាប់ពីបង្ហាញរូបភាពទាំងនោះហើយ ភរិយាស៊ីវិស័យរបស់ពិធីករល្បីឈ្មោះ លោក អេង រិទ្ធី ទទួលបានការកោតសរសើរពីសំណាក់មហាជនអ្នកគាំទ្រជាច្រើនទៅលើការយកចិត្តទុកដាក់ជាមួយនឹងក្រុមគ្រួសារ ដោយនៅក្នុងនោះនាងទើបតែទិញ នាឡិកាដៃជូនស្វាមី តម្លៃរហូតរាប់ម៉ឺនដុល្លារ អោយស្វាមីផងដែរ ។

គួរបញ្ជាក់ផងដែរថា បើទោះបីជាមិនសូវមានមុខនៅក្នុងរង្វង់សិល្បៈដូចមុន ក៏ពិធីការិនីស្រីរូបនេះ តែងតែបង្ហាញពីជីវិតឯកជនយ៉ាងសម្បូរហូរហៀររបស់នាងជាប្រចាំទៅដល់មហាជនអោយបានដឹងផងដែរ ៕

ដកស្រង់ពី៖ កោះសន្ដិភាព