Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រឿងរ៉ាវរបស់ ​emoji​ ​ផលិត​ដំបូង​ ​សម្រាប់​ប្រើ​តែ​នៅ​ប្រទេសនេះសោះ!

  • បោះពុម្ព

emoji ស្អាតៗប្លែក ដែលគ្រប់គ្នាកំពុងប្រើសឹងជារៀងរាល់ថ្ងៃតាមទូរសព្ទ និងក្នុងបណ្ដាញសង្គមនានានេះ គឺចេញជំនាន់ដំបូងក្នុងឆ្នាំ ១ ៩៩៩ ជាស្នាដៃរបស់លោក Shigetaka Kurita ដោយចំណាយពេលផលិតប្រមាណ ២ ឆ្នាំហើយដាក់ឲ្យប្រើតាមប្រព័ន្ធបញ្ជូនសារទូរសព្ទក្នុងប្រទេសជប៉ុន។ចេញដំបូងជាប្រភេទសខ្មៅ មាន ២០០ emoji ដែលបង្ហាញជាទម្រង់អាកាសធាតុ ម្ហូបអាហារ ភេសជ្ជៈ ស្នាមញញឹម ខឹង និងអារម្មណ៍ជាច្រើនផ្សេងទៀត។

ឈ្មោះ emoji ដែលចេញពីពាក្យដើមក្នុងភាសាជប៉ុន 絵文字 ដែល 絵 = e (រូបភាព) និង 文字 = moji (អក្សរ ឬលេងមួយតួ ក្នុងប្រព័ន្ធកុំព្យូទ័រ)។ចាប់ផ្ដើមល្បីពេញពិភពលោកក្រោយមានកម្មវិធីផ្ញើសាររបស់ iPhone ម៉ូដែលទីមួយចេញឆ្នាំ ២០០៧ និងក្រោយមកបំពាក់លើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ macOS Lion លុះក្រោយៗមកទៀត emoji ក៏ផ្តើមមានប្រើក្នុង Android និងគ្រប់ស្មាតហ្វូន រួមកុំព្យូទ័រទាំងអស់នាពេលបច្ចុប្បន្ន។

សព្វថ្ងៃនេះស្ថាបនិកដើមនៃ emoji លោក Shigetaka Kurita បានបង្កើត emoji ថ្មីច្រើនជាងមួយពាន់ប្រភេទសម្រាប់បំពេញចិត្តអ្នកប្រើប្រាស់ក្នុងប្រទេសជប៉ុន ហើយគាត់មិនដែលចង់ប្រកាសប្រាប់អ្នកណាទេ ថាគាត់ជាអ្នកបង្កើត emoji ទាំងអស់នេះ ហើយគ្រាន់ចង់ឲ្យគ្រប់គ្នាមានភាពងាយស្រួលក្នុងការផ្ញើសារប៉ុណ្ណោះ៕

ដកស្រង់ពី៖sabay