Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១ឈុត​ដ៏សិចស៊ីរបស់​កញ្ញា ម៉េប៊ី ទទួល​ការ​ចាប់អារម្មណ៍ខ្លាំង​ពីអ្នកគាំទ្

  • បោះពុម្ព

តារាសម្ដែងវ័យក្មេង កញ្ញា ម៉េប៊ី (Mai Be) បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្ររបស់នាង ចំពោះរូបភាពស្លៀកឈុតដ៏សិចស៊ី ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

រូបភាព ៣សន្លឹក នោះ ត្រូវបានបង្ហោះដោយ RaDee ដែលជាអ្នកជំនាញ Make Up មួយរូប។ RaDee បានពោលសរសើរពីសម្រស់តារាសម្ដែងរូបនេះ ខណៈអ្នកគាំទ្រជាច្រើនទៀត ក៏បានចែករំលែកបន្ត និងពោលសរសើរដូចគ្នាដែរ។

ទាក់ទងរូបភាពសិចស៊ីនេះដែរ សាមីខ្លួន កញ្ញា Mai Be បានឲ្យដឹងថា រូបភាពទាំងនោះ ថតអំឡុងពេលនាងចូលរួមក្នុងកម្មវិធីខួបកំណើតតារាសម្ដែង ម៉ារី ដែលរៀបចំឡើងជាលក្ខណៈ Pool Party ពោលគឺជប់លៀងនៅអាងទឹកតែម្ដង។ ដោយសារតែបែបនេះហើយ ទើបនាងសម្រេចចិត្តជ្រើសយកឈុតដ៏សិចស៊ីនេះ។

ងាកទៅមើលការងារសិល្បៈវិញ បច្ចុប្បន្នតួអង្គក្នុងរឿង "កំណត់ត្រាស្នេហ៍" រូបនេះ មិនសូវរវល់ប៉ុន្មានទេ ដោយភាគច្រើន គឺនាងសម្ដែង MV បទចម្រៀង និងថតឈុតកំប្លែងខ្លីៗ ខណៈភាពយន្តថ្មី ត្រូវផ្អាកការថតបណ្ដោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩៕

ដកស្រង់ពី៖ Sabay