បណ្តាញសង្គម

បទ​កំពុង​ល្បី "ជូនម៉ែ​១លាន​ខែភ្ជុំ" របស់ ខេមរៈ សិរីមន្ត ចេញ MV ក្ដៅៗ ឡូយ​កប់​ហ្មង!

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ ជូនម៉ែ១លានខែភ្ជុំ ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត

ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ។ ជាពិសេសបទនេះ ត្រូវបានចែករំលែក ក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ជាច្រើនថែមទៀតផង។

ជាក់ស្តែង ត្រឹមតែមួយសប្តាហ៍បទ ជូនម៉ែ១លានខែភ្ជុំ ទទួលបានការស្តាប់នៅលើ YouTube ច្រើនជាង ២លានដងឯណោះ។ ពិតជាមិនឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំយូរពី MV បទចម្រៀងមួយនេះ ហង្សមាសបានបញ្ចេញវីដេអូបទចម្រៀង ជូនម៉ែ១លានខែភ្ជុំ ជាផ្លូវការទាំងព្រឹកថ្ងៃសម្រាកនេះតែម្តង។

ចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួង MV បទ ជូនម៉ែ១លានខែភ្ជុំ នេះ ទស្សនាហើយពិតជាស្រស់ស្រាយសប្បាយ ធ្វើឲ្យនឹករលឹកស្រុកកំណើតតែម្តង។ គួរឲ្យកត់សម្គាល់សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនេះ សង្កេតឃើញថាបទចម្រៀងរបស់ ខេមរៈ សិរីមន្ត វ៉ាដាច់គេតែម្តង មិនថាបទបែបចង្វាក់សប្បាយៗ ឬចង្វាក់ប្រពៃណីឡើយ ពិតជាស័ក្តសមនឹងឈ្មោះជាកំពូលតារាចម្រៀងប្រចាំប្រទេស។

កុំបង្អង់យូរ មកទស្សនាទាំងអស់គ្នា MV បទ ជូនម៉ែ១លានខែភ្ជុំ ៖

 

ដកស្រង់ពី៖ Sabay