បណ្តាញសង្គម

ស្អាត​អ្វីយ៉ាង​នេះ! ឈុត «​នារី​នំ​អន្សម​ជ្រូក​​ខ្មែរ​» ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្

រាជធានីភ្នំពេញ៖ «នារីនំអន្សមជ្រូកខ្មែរ»ជាឈុតដែលអ្នកជំនាញថតរូបរចនាឡើងយ៉ាងពិសេស សមនឹងនារីអ្នកគ្រងឈុតនេះដ៏ស្រស់ផូរផង់ ។ នារីគ្រងឈុតនេះគឺកញ្ញា Mai Yaជាតារាសម្ដែងមួយរូប ។

លោក Kim Haiជាអ្នកជំនាញថតរូបគឺជាអ្នកតុបតែងរចនាម៉ូដនេះឡើង ។ នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១០ កញ្ញា ២០២០ លោក Kim Haiសរសេរថា«ពិធីបុណ្យភ្ជុំបិណ្ឌជាប្រពៃណីខ្មែរមួយ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យមួយនេះ អ្វីដែលមិនអាចបំភ្លេចបានគឺការវេចនំអន្សម ។

កុំភ្លេចរៀនវេចនំអន្សមខ្មែរយើងទាំងអស់គ្នាណា ។ កែច្នៃឈុតចេញពីស្លឹកចេក អង្ករដំណើប ផ្លែម្រេច និងគ្រាប់សណ្ដែកខៀវ ជាមួយសាច់ជ្រូកនិងដើមព្រាល» ៕

ដកស្រង់ពី៖ កោះសន្ដិភាព