បណ្តាញសង្គម

Lexus LX570 ឆ្នាំ២០២១ កៅអី២ជួរថោកជាងកៅអី៣ជួរ រាប់ពាន់ដុល្លារ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត LX 570 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះវាទទួលបានការអាប់ដេតមួយចំនួន ព្រមទាំងថែមប្រភេទផលិតមានចំនួនកំណត់ទៀតផង។

បើនិយាយពីរូបរាងវិញ វាសឹងតែគ្មានការផ្លាស់ប្តូរ ប៉ុន្តែឥឡូវនេះ SUV ខ្នាតធំខាងលើអាចភ្ជាប់មុខងារ Amazon Alexa ក៏ដូចជាបំពាក់ពូកស្បែកពណ៌ការ៉ុត Glazed Caramel ថ្មីផងដែរ។ ចំណែកឯពណ៌ខាងក្រៅវិញ Lexus បានបន្ថែមពណ៌បៃតងចាស់ថ្មីមួយ ហៅថា Nori Green Pearl។

សម្រាប់ឆ្នាំ២០២១ នេះ Lexus បានបន្ថែមប្រភេទ Inspiration Series ក្នុងត្រកូល LX របស់ខ្លួន ដែលវានឹងផលិតមានចំនួនកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។LX 570 នៅតែប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៨៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៩១ ៥៨០ដុល្លារ សម្រាប់ប្រភេទកៅអី៣ជួរ និង ៨៦ ៥៨០ដុល្លារ សម្រាប់ប្រភេទកៅអី២ជួរ ដោយតម្លៃនេះគឺសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈប្រភេទ Inspiration Series មិនទាន់ត្រូវគេបង្ហាញតម្លៃឡើយ។

Lexus LX Inspiration Series នឹងមានតួខ្លួនពណ៌ខ្មៅ Black Onyx ឬ ស White Pearl ព្រមទាំងតុបតែងពណ៌ខ្មៅពេញមួយតួខ្លួន ដូចជា ប៉ាណាមុខ, ចង្កៀង, ស៊ុមកញ្ចក់, ក្រូមេខ្មៅ, ឡូហ្គូ, ដៃទ្វា និងយ៉ាន់ទំហំ ២១អ៊ីញពណ៌ខ្មៅ ផងដែរ៕

ដកស្រង់ពី៖Sabay