បណ្តាញសង្គម

តោះ...​មើល​មុខ​កូន​ដំបូង​របស់ ម៉ាក់ សែនសូនីតា ដែលទើបកើតមុននេះទាំង​អស់​គ្នា!

តារាសម្ដែង ម៉ាក់ សែនសូនីតា បានសម្រាលកូនដំបូងរបស់នាងដោយសុវត្ថិភាពនៅម៉ោងជិត៥ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ។

រូបនាង និងកូនប្រុសទើបកើតនោះ គឺមានសុខភាពល្អ ដោយកូនមានទម្ងន់៣.៦គីឡូក្រាម។ គេនៅមិនទាន់ដឹងថា តើ ម៉ាក់ សែនសូនីតា បានសម្រាលកូនប្រុសដំបូងនេះ តាមបែបធម្មជាតិ ឬដោយវះកាត់នោះទេ ព្រោះនៅប៉ុន្មានថ្ងៃមុនពេលសម្រាល នាងបានបញ្ចេញសារមួយដល់សាធារណជនថា នាងចង់សម្រាលកូនដំបូងនេះតាមធម្មជាតិ ប៉ុន្តែខ្លាចឈឺយូរពេក។

ម៉ាក់ សែនសូនីតា បានសម្រេចចិត្ដសម្រាលកូននៅក្នុងមន្ទីរពេទ្យឯកជនមួយឈ្មោះ Orchid Koh Pich Hospital រាជធានីភ្នំពេញ។ កូនប្រុសដែលទើបសម្រាលនេះ ត្រូវបានឪពុករបស់គេដាក់ឈ្មោះឲ្យថា ប៉ុល បូនីតតូ៕

តោះទៅមើលរូបថតពីស្ថានភាពម៉ាក់ សែនសូនីតា និងកូនរបស់នាង ទើបសម្រាលទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay