បណ្តាញសង្គម

Honda Scoopy 2020 លក់មួយទឹកតម្លៃក្បែរ ២ពាន់ដុល្លារ

ម៉ូតូ Honda Scoopy-i ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅលើទឹកដីថៃ ដោយមានការឌីហ្សាញថ្មីជាច្រើនខុសពីស៊េរីមុនៗ។

ម៉ូតូប្រភេទលេខអូតូនេះ ដែលពេញនិយមនៅកម្ពុជានៅតែប្រើប្រាស់ម៉ាស៊ីនកម្លាំង ១១០សេសេដដែលប្រភេទ PGM-Fi បញ្ចុះកម្ដៅដោយខ្យល់ ចំណុះប្រេង ៤ លីត្រ ទម្ងន់ ៩៨ គីឡូក្រាម ប្រើហ្វ្រាំងមុខប្រភេទថាស ហ្វ្រាំងក្រោយ ប្រភេទស្បែក។

សម្រាប់ទីផ្សារប្រទេសកម្ពុជា Scoopy-i ស៊េរី ២០២០ តាមប្រភពពីហាងនៅម្ដុំគិរីរម្យមានលក់មួយទឹកតម្លៃចន្លោះពី ១ ៨៥០ដុល្លារ ទៅ ២ ០០០ដុល្លារ តាមស្ថានភាពម៉ូតូជាក់ស្ដែង។ ចំណែកតម្លៃថ្មីពេលមានលក់នៅលើទីផ្សាកម្ពុជាកន្លងមកមានតម្លៃប្រមាណជា ២ ៣៥០ដុល្លារ។

ដោយឡែក Scoopy-iស៊េរី ២០២១ សម្រាប់ទីផ្សារប្រទេសថៃក្រុមហ៊ុន Honda បានប្រកាសចេញលក់ស៊េរីថ្មីនេះ ជាមួយនឹងការអាប់ដេតស្រដៀងគ្នាទៅនឹងរបស់ឥណ្ឌូនេស៊ីដែរ៕

ដកស្រង់ពី៖sabay