បណ្តាញសង្គម

សម្រុកលាន់មាត់គ្រប់គ្នាថា កូនស្រីអតីតបវរកញ្ញាពិភពលោកមានមុខដូច Lisa ខ្លាំង

ថ្មីៗនេះ អតីតបវរកញ្ញាពិភពលោក Aishwarya Rai បានបង្ហោះរូបគ្រួសារជាច្រើនសន្លឹក ក្នុងឱកាសអបអរខួបកំណើត អាយុ ៩ឆ្នាំរបស់កូនស្រីជាទីស្រឡាញ់របស់នាងគឺ Aaradhya។

សម្រស់របស់បវរកញ្ញាឆ្នាំ ១៩៩៤រូបនេះ នៅតែបង្កការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានទូទៅ ប៉ុន្តែពេលនេះកូនស្រីរបស់នាងទៅវិញទេ ដែលកាន់តែធ្វើឲ្យគ្រប់គ្នាលាន់មាត់ភ្ញាក់ផ្អើល។ នោះគឺពេលឃើញរូបនាងភ្លាម គ្រប់គ្នាស្រាប់តែលាន់មាត់ថាទម្រង់មុខរបស់នាងតូចម្នាក់នេះ ស្រដៀងទៅនឹង Lisa (BLACKPINK)។

នាងតូចវ័យទើប ៩ឆ្នាំនេះត្រូវមហាជនលើកឡើងថា ពេលធំឡើងសម្រស់នាងអាចនឹងដូចគ្នាខ្លាំងនឹង Lisa ព្រោះទាំងទម្រង់ភ្នែក មុខ និងស្នាមញញឹមពិតជាដូចគ្នាណាស់ ហើយបូករួមនឹងដាក់សក់សេះតាមស្ទីលក្មេងស្រីទៀតកាន់តែប្រហាក់ប្រហែលគ្នា៕

 

 

ដកស្រង់ពី៖ Saabay