បណ្តាញសង្គម

បំណង​២​ដែល​ប្អូនស្រី យ៉ង ស្រី​នី​ត ចង់​ដើរ​ឱ្យ​ដល់​គោលដៅ​នៃ​ជីវិត

រាជធានីភ្នំពេញ ៖ ប្អូនស្រី យ៉ង ស្រីនីត ដែលមានជីវភាពខ្វះខាតនៅខេត្តរតនៈគិរី ហើយមានសម្រស់ស្អាតពីធម្មជាតិបានជះពន្លឺសង្ឃឹមច្រើននាពេលចង់ក្រោយនេះ។

នាងត្រូវបានសប្បុរសជនមួយចំនួនទាក់ទង និងផ្តល់ជូននូវកាដូសំខាន់ៗទៀតផង។ ក្រោយពេលឃើញមានការអាណិតស្រឡាញ់ប្អូនស្រី យ៉ង ស្រីនីត ដែលបានដាក់ទិសដៅជីវិតដោយចង់ក្លាយជាគ្រូបង្រៀន និងសិល្បៈដ៏ល្បីម្នាក់។

ក្រោយពេលទទួលបានការពេញនិយមលើបណ្តាញសង្គមហ្វេសប៊ុក ប្អូនស្រី យ៉ង ស្រីនីតកំពុងតែទទួលបានការជួយសង្គ្រោះជ្រោមជ្រែងអោយមានឱកាសធ្វើការងារល្អៗ។ នាងតូចមុខស្រស់រូបនេះ ក្រៅពីទទួលបានការទាក់ទាញ ហើយបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ថែមទាំងបានក្រុមការងារសំអាងការមួយយកទៅច្នៃកែខៃទៅជាមនុស្សថ្មី។

នាងស្រស់ស្អាតណាស់ មើលសឹងតែមិនស្គាល់ ក្រោយពេលតុបតែងឡើងដូចព្រះនាងតូចតែម្តង។ ការលើកយកនូវភាពរចនានេះ បានរុញអោយប្អូនស្រីនៅតែតំបន់ភ្នំរូបនេះ ផុសត្រដែតប្រកបដោយភាពស្រស់សោភា និងសរសើរ ហើយត្រេកអរបានជួយនាងអោយក្លាយជាមនុស្សថ្មី។

ជាពិសេសគេមិននឹកស្មានថា សំអាងការដែលកំពុងពេញនិយមមានស្នាដៃនេះអាណិតស្រឡាញ់នាងរហូតទាក់ទងបានយកមកកែតុបតែងអោយស្អាតគ្រាមហាជនកំពុងតែចាប់អារម្មណ៍។ យ៉ង ស្រីនីត បានអោយដឹងថា ខ្លួនមិននឹកស្មានថាជីវិតបានមកដល់ប៉ុណ្ណឹងឡើយ។ មើលទៅស្រុកវិញពេលខ្លះដាច់បាយ ញាំពងទាចៀន១គ្រាប់គ្នា៧នាក់ក៏ឃើញ។

នាងអរគុណដល់សប្បុរសជនទាំងឡាយដែលបានជួយផ្តល់ការឧបត្ថម្ភជូននាង និងក្រុមគ្រួសារអោយមានជីវភាពប្រសើរខ្លះ មិនសូវជាតឹងតែងដូចមុន។ ជាពិសេសចង់រៀនសូត្រអោយដល់គោលដៅ គឺចង់ក្លាយជាគ្រូបង្រៀន ទោះទៅមុខវ័យច្រើនក៏តាំងចិត្តមិនផ្លាស់ប្តូរគំនិតនេះដែរ។

ក្រៅពីនេះចង់ក្លាយជាអ្នកចម្រៀង និងតារាសម្តែងអោយល្បីល្បាញនៅក្នុងស្រុកយើង។ គួរបញ្ជាក់ថា យ៉ង ស្រីនីត មានបងប្អូន៦នាក់ ក្នុងនោះស្រី៥នាក់ និងប្រុសម្នាក់ នាងជាកូនច្បងគេ ចំណែកឪពុកធ្វើការសំណង់ និងម្តាយធ្វើចេកឆាបលក់។ ស្រីនីត ទទួលបានការទាក់ទាញខ្លាំងលើបណ្តាញសង្គមលើផ្នែកសម្រស់ផ្ទៃមុខ គឺស្អាតផូរផង់បែបធម្មជាតិខ្មៅស្រស់។

នាងមានជីវភាពលំបាក ហើយត្រូវបានគេចាប់ចិត្តយកមកភ្នំពេញ និងបានឧកញ៉ា ព្រមទាំងមហាជនខ្លះជួយផ្តល់ថវិកាសម្ភារៈផ្សេងៗដល់នាង និងឪពុកម្តាយ។

មិនត្រឹមប៉ុណ្ណោះចុងក្រោយឮថា ពាក់មី នឹងសម្រេចយកមករស់នៅជាមួយ ដោយទុកដូចកូនចិញ្ចឹម ផ្តល់ការសិក្សាជូន ដើម្បីសម្រួលការលំបាក។ នាយពាក់មី ដែលសម្រេចយក ស្រីនីត មកនៅក្នុងផ្ទះជាមួយបានឱ្យដឹងថា លោកមាននិស្ស័យជាមួយក្មួយស្រីនីតណាស់។

ដូចនេះលោកនឹងយកមកបណ្តុះបណ្តាលឱ្យរៀន ដោយខំដើររកសាលារៀនណាចិត្តល្អជួយអោយនាងមានកន្លែងរៀនដោយឥតគិតថ្លៃ។ លើសពីនេះ សិល្បៈក៏ឱ្យទទួលមានកម្រិត ដោយគោលដៅចាប់យកការសិក្សាសិន ព្រោះថា នេះជាចំណេះសំខាន់ចង់ឱ្យចេះដឹង ហើយអាចធ្វើការចិញ្ចឹមខ្លួន និងក្រុមគ្រួសារបាន។

ពាក់ មី ថា មានគជួយនាងកម្សត់នេះច្រើន តែលោកសុំតែម្យ៉ាងចំពោះសំណើរដោយមានគេចង់យកនាងទៅពត់ធ្មេញ តែលោកថាកុំអី ព្រោះលែងជាធម្មជាតិហើយ។ ណាមួយនាងស្អាតពីធម្មជាតិផង ខ្លាចលែងជាស្រីនីត ចាំនាងធំដឹងក្តីជាងនេះ ចាំគិតទៀត។

តោះតោះមកមើលពីសម្រស់ប្អូនស្រីជាកូនអ្នកភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ខណៈពេលដែលស្លៀកសម្លៀកបំពាក់បុរាណតិចមើល៍ តើប្លែកយ៉ាងណាដែរ? ក្រោមការរៀបចំយ៉ាងពិសេសបែបនេះ។

 

ដកស្រង់ពី៖កោះសន្ដិភាព