បណ្តាញសង្គម

អុញ...អាន គុណកូឡា កាន់​ធៀប​ទៅ​អញ្ជើញ ស្រាប់​តែ ថន លក្ខិណា ព្រលយ​ពាក្យ​មួយ​ឃ្លា!

តារាចម្រៀងប្រចាំផលិតកម្ម អឹម លោក អាន គុណកូឡា កំពុងសម្រុកដើរអញ្ជើញភ្ញៀវកិត្តិយស

ជាពិសេសមិត្តសិល្បៈដើម្បីចូលរួមអបអរក្នុងពិធីមង្គលការរបស់លោក ជាមួយនារីលក់ត្បូងក្រៅរង្វង់សិល្បៈមានរូបស្រស់សោភាម្នាក់ ខណៈពិធីមង្គលការនេះកាន់តែខិតជិតចូលមកដល់ហើយនោះ។

ម្សិលមិញនេះ គេឃើញលោក អាន គុណកូឡា បានកាន់ធៀបទៅអញ្ជើញពិធីការិនី និងជាតារាសម្ដែង ថន លក្ខិណា ហើយអ្នកទាំងពីរក៏បានថតរូបបង្ហោះជាមួយគ្នា ដោយនៅក្នុងរូបនោះគេឃើញលោកកូឡាកាន់ធៀបបម្រុងនឹងហុចឲ្យកញ្ញា ថត លក្ខិណា ទៀតផង។

បន្ទាប់ពីថតរួច កញ្ញា ថន លក្ខិណា បានពោលមួយឃ្លាថា៖"បងអាន គុណកូឡា រៀបការហើយនៅឡើយតែខ្ញុំទេ"។ អតីតតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ហើយបច្ចុប្បន្នបានប្ដូរទ្រនំទៅក្នុងផលិតកម្ម អឹម លោក អាន គុណកូឡា ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា តាមពិតពិធីមង្គលការរបស់លោកត្រូវធ្វើឡើងតាំងពីខែឧសភា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបលោកលើកមកធ្វើនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វិញ។

លើកនេះលោកថា នឹងមិនលើកពេលទៀតទេ ទោះបីបញ្ហាកូវីដ មិនទាន់ស្ងាត់ក៏ដោយ។ លោក អាន គុណកូឡា បានអញ្ជើញភ្ញៀវចំនួន៨០តុ ក្នុងនោះមានមិត្តសិល្បៈប្រហែល១០តុ។ ពិធីមង្គលការនេះ នឹងធ្វើឡើងនៅបុរីផ្ល័ររ៉ា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

 

 

 

ដកស្រង់ពី៖ Sabay