បណ្តាញសង្គម

Toyota Camry អឺរ៉ុប ឆ្នាំ២០២១ មានមុខមាត់ប្លែកខុសគេ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Camry Hybrid ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដែលទទួលបានការឌីហ្សាញខុសប្លែកពី Camry លក់លើទីផ្សារដទៃទៀត។

Camry Hybrid អឺរ៉ុបនោះមានការឌីហ្សាញផ្នែកខាងមុខថ្មី ដូចជា កាងមុខ និង ប៉ាណាមុខលើក្រោម ផងដែរ ខណៈប៉ាណាមុខផ្នែកខាងក្រោមមានជម្រើសពណ៌ខ្មៅ និងប្រផេះ ដែលជួយឲ្យវាមើលទៅរឹតតែទាក់ទាញ។

បន្ថែមពីនេះ Toyota ក៏បានបន្ថែមយ៉ាន់ Alloy ទំហំ ១៧ និង ១៨អ៊ីញ ដែលមានការឌីហ្សាញថ្មី ជាមួយនឹងពណ៌ខ្លួនថ្មី ហៅថា Deep Metal Grey ព្រមទាំង ចង្កៀងក្រោយ LED ពណ៌ខុសពីគេទៀតផង។

Camry Hybrid ឆ្នាំ២០២១ ក៏បានបំពាក់នូវអេក្រង់កម្សាន្ត Touchscreen ៩អ៊ីញថ្មី ដែលមានដំណើរការលឿនជាងមុន ហើយល្បឿនឆ្លើយតបក៏លឿនជាងមុន ក៏ដូចជាអាចភ្ជាប់ជាមុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង។ជាមួយគ្នានេះ បច្ចេកវិទ្យា Toyota Safety Sense ក៏ត្រូវបានបំពាក់មកស្តង់ដារដែរ ដោយក្នុងនោះរួមមានទាំងមុខងារ Pre-Collision System, Emergency Steering Assist, Intersection Turn Assistance, Intelligent Adaptive Cruise Control, Road Sign Assist និង Lane Trace Assist ទៀតផង។ទោះជាយ៉ាងណាក៏ដោយ អ្វីដែលមិនមានការផ្លាស់ប្តូរ គឺម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២១៥សេះ៕





ដកស្រង់ពី៖sabay