បណ្តាញសង្គម

ចេញលក់បាន២អាទិត្យសោះ ក្លាយជាទូរសព្ទ 5G លក់ដាច់ជាងគេក្នុងលោកបាត់!

iPhone 12 បានក្លាយជាស្មាតហ្វូន 5G ដែលលក់ដាច់បានច្រើនជាងគេក្នុងលោកប្រចាំខែតុលា ត្បិតថាវាចេញលក់នៅពាក់កណ្ដាលខែក្ដី។

នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research។iPhone 12 អាចក្ដោបក្ដាប់ទីផ្សារស្មាតហ្វូន 5G បាន ១៦% លើសកលលោក ខណៈដែល iPhone 12 Pro កាន់កាប់ចំណែកបាន ៨%។ អ្នកដែលស្ថិតនៅកៀកបំផុតគឺ Galaxy Note20 Ultra 5G ដែលមានកាន់កាប់ចំណែក ៤%។

តំណែងស្មាតហ្វូន 5G លក់ដាច់ជាងគេទាំង១០ បង្គ្រប់ដោយស្មាតហ្វូន Huawei បីម៉ូដែល, ស្មាតហ្វូន OPPO ពីរ និងពីរទៀតជាស្មាតហ្វូន Samsung។ក្រុមហ៊ុន Counterpoint បាននិយាយថាតម្រូវការសម្រាប់ iPhone 12 Series ទំនងជានៅតែមានខ្លាំងក្លានៅត្រីមាសទី៤ ជាពិសេសនៅអំឡុងរដូវកាលឈប់សម្រាកក្នុងខែធ្នូ ហើយក៏នឹងបន្តដល់ដើមឆ្នាំ ២០២១ ផងដែរ៕

ដកស្រង់ពី៖sabay