បណ្តាញសង្គម

ចំណេញ​ណាស់​! ​កម្មវិធី​នេះ​​ផ្តល់​ជូន​​ឱកាស​រៀន​ថ្នាក់ Diploma English មិន​គិតថ្លៃ ១ខែពេញ​

ថ្មីៗនេះក្រុមការងារកម្មវិធី E-School Cambodia បានសហការជាមួយក្រុមហ៊ុន Cellcard ផ្តល់ជូននូវសេវាកម្មសិក្សាតាមអនឡាញ ថ្នាក់ Diploma English ដែលមានសៀវភៅ ដល់ទៅ ១៤សៀវភៅ ដោយមិនគិតថ្លៃ ១ខែពេញ ក្នុងគោលបំណងអបអរសាទរថ្ងៃទី ២៥ ខែធ្នូ ដែលជាថ្ងៃបុណ្យណូអែល ។

សិស្សានុសិស្ស ឬអ្នកដែលកំពុងប្រើប្រាស់កម្មវិធី E-School Cambodia ដែលជាអតិថិជនរបស់សែលកាត គ្រាន់តែចូលកាន់កម្មវិធី រួចវាយលេខគូប៉ុងរបស់សែលកាតចូលទៅ កម្មវិធីនឹងផ្តល់ជូនថ្នាក់ Diploma English ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១)។

ជម្រាបជូនផងដែរថា កម្មវិធី e-School Cambodia នៅលើទូរសព្ទដៃ មកទល់ពេលនេះមានអ្នកចុះឈ្មោះប្រើប្រាស់ឡើងដល់ ចំនួន ១ លាននាក់រួចមកហើយ។ ក្នុងនោះមុខវិជ្ជាជាច្រើនត្រូវបានរៀបចំជាង ២០០ ថ្នាក់ដែលមានចំនួនច្រើនជាង ២ មុឺនវីដេអូនៅលើកម្មវិធីមួយនេះ។

ដកស្រង់ពី៖sabay