Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញ​ស៊េរី និង​តម្លៃ​រថយន្ត​ប្រណិត តន់ ចន្ទ​សីម៉ា កំពុង​ប្រើ​ប្រាស់ ក្រោយ​តម្លៃ​ខ្លួន​ឡើង​ដល់ ២ម៉ឺន​ដុល្លារ​!

  • បោះពុម្ព

តន់ ចន្ទសីម៉ា បានក្លាយជាតារាចម្រៀងក្នុងស្រុកដែលមានតម្លៃពលកម្មខ្ពស់កប់ពពក ក្រោយក្រុមហ៊ុនបានដាក់តម្លៃការងារជាផ្លូវការដល់ទៅ ២ម៉ឺនដុល្លារអាមេរិក

ធ្វើឲ្យមហាជនបើកភ្នែកធំៗ ហើយឥឡូវនេះ មានតម្រុយពីស៊េរីរថយន្តផ្ទាល់ខ្លួនដែលនាងបាន និងកំពុងប្រើប្រាស់ថែមទៀត។ តាមការបង្ហើបរបស់ប្រភពមិនបញ្ចេញឈ្មោះមួយ សីម៉ា ដែលផ្ដើមចេញពីយុវតីសាមញ្ញមកពីទឹកដីខេត្តតាកែវ បច្ចុប្បន្នកំពុងមានប្រើប្រភេទរថយន្តប្រណិតមួយគ្រឿង។

តាមប្រភព រថយន្តមួយនេះ គឺសាកសមទៅនឹងជីវភាពរបស់នាង ជាតារាចម្រៀងលំដាប់កំពូលមួយរូបនាពេលបច្ចុប្បន្នដែលមានតម្លៃពលកម្មខ្ពស់កប់ពពក។ តម្លៃនេះ នៅមិនទាន់រកឃើញក្រុមហ៊ុនធំ ឬម្ចាស់កម្មវិធីណាមួយហ៊ានកៅឆាយនៅឡើយ ប៉ុន្តែតម្លៃ ៥០០០ដុល្លារសម្រាប់ការប្រគំតន្ត្រី ដែលជាតម្លៃដ៏ខ្ពស់បំផុតដែរសម្រាប់ការងារប្រភេទនេះនោះ Smart កៅឆាយរួចហើយកាលពីថ្ងៃឆ្លងឆ្នាំ ២០២០ ចូល ២០២១។

ងាកមកនិយាយពីរឿងរថយន្តរបស់ សីម៉ា ដដែលវិញ ប្រភពបានបង្ហើបខ្លីថា នាងកំពុងជិះ Alphard៖ “អឹម...រាល់ថ្ងៃនាងប្រើ Alphard ពណ៌ខ្មៅបង!”។ រថយន្ត ប្រភេទនេះ ជារថយន្តប្រភេទលំដាប់មួយ ហើយនៅក្នុងស្រុកមិនសម្បូរហូរហៀរដូចប្រភេទរថយន្តដទៃឡើយ ហើយបើតាមប្រភពដដែល Alphard ដែល តារាចម្រៀងតូចច្រឡឹងតែតម្លៃខ្លួនខ្ពស់រូបនេះកំពុងប្រើសម្រាប់ជិះបំពេញការងាររាល់ថ្ងៃ គឺស៊េរីឆ្នាំ ២០១៩។

ចំពោះតម្លៃវិញ បើតាមប្រភព គឺថា ខ្ទង់ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិកឯណោះ។ ជុំវិញបញ្ហានេះ សាមីខ្លួនមិនអាចសុំការអធិប្បាយបាននោះទេ។ ងាកមកប្រធានគ្រប់គ្រងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ដែលជាមេកើយរបស់តារាចម្រៀង ក៏បានបដិសេធន៍ធ្វើសេចក្ដីអធិប្បាយដែរ។

លោកថា នេះជារឿងផ្ទាល់ខ្លួនរបស់ តារាចម្រៀង ដូច្នេះហើយ លោកមិនមានភាពចាំបាច់ ក្នុងការនិយាយពីរឿងអស់នេះទេ៕

ដកស្រង់ពី៖ Sabay