បណ្តាញសង្គម

ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​! ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ បិទ​បេះដូង​រៀប​ការ​ថ្ងៃនេះ​ហើយ

រាជធានីភ្នំពេញ ៖ ប៉ែន ស្រីពេជ្រ បានធ្វើអោយគេឯងភ្ញាក់ផ្អើលជាថ្មីក្នុងសង្គមសិល្បៈ ដោយសារតែនាងបានសម្រេចចិត្តចូលរោងការតែម្តង។

ជាមួយនឹងឈុតសំលៀកបំពាក់ប្រពៃណីការ ស្រីពេជ្រ ត្រូវបានមហាជនជូនពរនាងអោយជួបតែភាពសុខសាន្តតរៀងទៅ ក្រោយចាប់គូគ្នាជាប្តីប្រពន្ឋ។ ពិធីការិនី ប៉ែន ស្រីពេជ្រ ដែលកំពុងតែឡើងកូដខ្លាំងនៃតួនាទី បានសម្រេចចូលរោងការជាផ្លូវការហើយ។ ពិធីរៀបការនេះ បានជ្រើសរើសយកថ្ងៃទី៧ ខែមករា និងថ្ងៃទី៨ មករា ឆ្នាំ២០២១ ជ្រើសតាំងថ្ងៃពាលាជ័យ។

នេះជាសិល្បការិនី លេចធ្លោទី១ នៃឱកាសដើមឆ្នាំនេះ ដែលបានវៃចេញកៅឆាយ ធ្វើអោយគេចាប់អារម្មណ៍។ ប៉ែន ស្រីពេជ្រ បានចូលរោងការហើយថ្ងៃទី៨ មករា ឆ្នាំ២០២១នេះ។ នាងបានសម្រេចចិត្ត ប្រគល់បេះដូង បរិសុទ្ធរបស់នាងអោយទៅបុរសរូបសង្ហាម្នាក់ ត្រូវជាស្វាមី ក្រោយពេលយល់ចិត្តគ្នាយ៉ាងស៊ីជម្រៅ។

អ្នកទាំង២ មិនអាចដំអក់ចាំពេលវេលាអូសយូរទៀតបានឡើយ ដោយយល់ថា សមល្មមដល់ពេលសំពះផ្ទឹមក្រោមការជូនពរជ័យពីញាតិមិត្តបងប្អូន។ ក្នុងឈុត តាក់តែងជាកូនក្រមុំ ប៉ែន ស្រីពេជ្រ ទទួលបានភាពទាក់ទាញ ដោយសារឈុតបុរាណប្រពៃណីជាតិ មានការរំលេចភាពស្រស់ស្អាត ហើយទាំងកូនកំលោះ ក៏សង្ហាផងនោះរឹតតែទទួលបានការសរសើរពីមហាជនថា ប៉ែន ស្រីពេជ្រ បានស្វាមីស្របាលៗគ្នា ហើយស្រស់សង្ហារណាស់។

ប៉ែន ស្រីពេជ្រ ជាអតីតអ្នកខេត្តតាកែវ ហើយបានដូរទៅរស់នៅ ខេត្តព្រះវិហារ ជាមួយប៉ាម៉ាក់ ព្រោះឪពុកនាងជាទាហាននៅទីនោះ។ វ័យជំទង់ស្រីពេជ្រ ដើរលក់រូបថតលក្ខណៈទេសចរណ៍ ដល់ភ្ញៀវឡើងទៅប្រាសាទព្រះវិហារ។ វាសនារបស់នាង បានត្រដែតក្លាយជាអ្នកសិល្បៈ ហើយក៏ក្លាយជាពិធីការិនីហង្សមាសលេចធ្លោចុងក្រោយនេះ ។

បើគិតអោយដល់ ប៉ែន ស្រីពេជ្រ ក៏ចេះសម្តែងដ៍ពូកែឆាល់តែម្តងនៅតួកាចឆ្នាស់ និងចេះច្រៀងយ៉ាងពីរោះទៀតផង គ្រាន់តែនាងស្រឡាញ់ ខាងពិធីករជាងគេ។

 

ដកស្រង់ពី៖ កោះសន្ដិភាព