Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាង iPhone 12 នឹងត្រូវយកប្រើម្ដងទៀតលើ iPhone 13

  • បោះពុម្ព

Apple រំពឹងថានឹងបន្តផ្ដល់ជម្រើសចំនួន៤សម្រាប់ iPhone ដែលចេញឆ្នាំ ២០២១ ហើយវានឹងបន្តប្រើប្រាស់ការឌីហ្សាញរូបរាងដូចជា iPhone 12 ប៉ុន្តែមានការផ្លាស់ប្ដូរចំណុចតូចៗមួយចំនួន។

នេះបើតាមការចុះផ្សាយរបស់វិបសាយជប៉ុន Mac Otakara ដែលទទួលបានប្រភពពីសង្វាក់ផលិតកម្មនៅប្រទេសចិន។រូបរាង ប្រវែង និងទទឹងនៃ iPhone ស៊េរីថ្មីទាំងបួន រំពឹងថានឹងរក្សាទុកដដែលប៉ុន្តែកម្រាស់របស់វាអាចនឹងមានការកើនឡើងប្រហែល ០,២៦ម.ម។ ចំពោះដង្គុំកាមេរ៉ាក្រោយរំពឹងថានឹងមានទំហំធំជាងមុន ០,៩ម.ម លើ iPhone 13 គ្រប់ម៉ូដែល ហើយ Apple នឹងប្ដូរប្រើការឌីហ្សាញដែលការពារកាមេរ៉ាក្រោយទាំងអស់ជាមួយកញ្ចក់ត្បូងកណ្ដៀង។ សម្រាប់ឡេនរំពឹងថានឹងមិនសូវលៀនចេញ ដោយនឹងមានការឌីហ្សាញស្រដៀងនឹង iPad Pro ស៊េរី ២០២០។

Mac Otakara ជឿជាក់ថា iPhone 13 Pro អាចនឹងមានមុខងារ Sensor-Shift OIS ជាមុខងារដែល Apple បានដាក់បញ្ចូលលើ iPhone 12 Pro Max។ នៅផ្នែកខាងមុខនៃ iPhone 13 បើតាមវិបសាយខាងលើបានសន្និដ្ឋានថាប្រព័ន្ធកាមេរ៉ា TrueDepth នឹងមានទំហំតូចជាងមុន ដោយសារមានគ្រឿងបន្លាស់ខ្លះបានប្ដូរទីតាំងនៅក្នុងស៊ុមនៃ iPhone តែម្ដង។

នេះអាចមានន័យថាក្បាលឆកលើ iPhone ជំនាន់ថ្មីអាចនឹងតូចជាងមុន។ ចចាមអារ៉ាមដទៃទៀតអំពី iPhone 13 បានឲ្យដឹងថា iPhone ជំនាន់ថ្មីមួយចំនួនអាចនឹងមានម៉ូដែលខ្លះប្រើប្រាស់អេក្រង់ LTPO OLED ដែលមានគាំទ្រ Refresh Rate 120Hz ហើយវាក៏ច្បាស់ជានឹងមានបំពាក់ដោយឈីប A15 ផងដែរ៕

ដកស្រង់ពី៖sabay