Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

PCX 160 ឆ្នាំ២០២១ មានលក់នៅខ្មែរហើយ តែកុំទាន់ទិញពេលនេះ ព្រោះហេតុផលមួយ

  • បោះពុម្ព

បន្ទាប់ពីបានប្រកាសចេញជាផ្លូវការនៅក្នុងប្រទេសជប៉ុន ហើយបន្ទាប់មកនៅក្នុងប្រទេសថៃ ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ ដ៏ថ្មីសន្លាងបានបង្ហាញខ្លួននៅតាមហាងនាំចូលម៉ូតូឯកជន ក្នុងរាជធានីភ្នំពេញហើយ។

បើតាមការបង្ហើបឲ្យដឹងពីអ្នកលក់ម៉ូតូសុំមិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ បើទិញពេលនេះអាចមានតម្លៃដល់ ៦ ៥០០ដុល្លារឯណោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកលក់ខាងលើបានខ្សឹបប្រាប់ថា បើស្រលាញ់មែន រង់ចាំតិចទៅ កុំទាន់ទិញពេលនេះអី ព្រោះតម្លៃមិនទាន់ថេរឡើយ ពោលគឺតម្លៃឡើងចុះនៅលើមាត់អ្នកលក់ប៉ុណ្ណោះ បើទិញពេលនេះដឹងតែតម្លៃថ្លៃកប់ក្តោងហើយ។ម៉ូតូ PCX ថ្មី បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ ខណៈម៉ូដែល PCX e: HEV មានតែ ២៤លីត្រប៉ុណ្ណោះ។ PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។ វាក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ៕

ដកស្រង់ពី៖sabay