Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Elon Musk បង្ហោះសារខ្លីមួយឃ្លា ភាគហ៊ុនឡើងថ្លៃ ១១៧០០%

  • បោះពុម្ព

ភាគហ៊ុនរបស់ក្រុមហ៊ុន Signal Advance បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ១១ ៧០៨% បន្ទាប់ពី លោក Elon Musk បានសរសេរសារមួយយ៉ាងខ្លីថា "use Signal” ក្នុងន័យឱ្យប្រើប្រាស់កម្មវិធីផ្ញើសារ Signal នៅលើគណនី Twitter របស់លោក ដែលមាន Follower ជាង ៤២ លាននាក់។

បន្ទាប់ពីឃើញសារនេះ អ្នកវិនិយោគជាច្រើនដែលបានចូលទិញដូរភាគហ៊ុន ធ្វើឱ្យភាគហ៊ុនរបស់ Signal Advance ឡើងថ្លៃយ៉ាងខ្លាំង។ ផ្ទុយទៅវិញ តាមពិតទៅវាជាការយល់ច្រលំមួយ ត្បិត Signal Advance និង កម្មវិធីផ្ញើសារ Signal ដែល Elon Musk ចង់ឱ្យអ្នកគាំទ្រប្រើប្រាស់ មិនមែនជារបស់តែមួយនោះឡើយ គឺពួកគេមានការភ័ន្តច្រលំ ព្រោះឈ្មោះស្រដៀងគ្នា។

Signal Advance គឺជាក្រុមហ៊ុនផ្តល់នូវឧបករណ៍វេជ្ជសាស្រ្ត ដែលត្រូវបានប្រើដើម្បីរកមើលភាពមិនធម្មតានៃរាងកាយ និងផ្លូវចិត្ត ដូចជា ជំងឺឆ្កួតជ្រូក និងចង្វាក់បេះដូងលោតខុសប្រក្រតី ចំពោះអ្នកជំងឺដែលមានបញ្ហាផ្សេងៗ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងខ្ពស់បំផុត ដល់តម្លៃ ៧០,៨៥ ដុល្លារ នៅថ្ងៃចន្ទ ខណៈវាមានតម្លៃត្រឹមតែ ០,៦០ ដុល្លារប៉ុណ្ណោះ មុនមហាសេដ្ឋី Elon Musk សរសេរសារបង្ហោះលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

គួរបញ្ជាក់ផងដែរថា ករណីអ្នកវិនិយោគច្រលំទិញភាគហ៊ុននេះក៏ធ្លាប់កើតមានផងដែរ កាលពី ខែមីនា ឆ្នាំ២០២០ អំឡុងពេលមនុស្សជាច្រើនសម្រាកនៅផ្ទះព្រោះជំងឺកូវីដ១៩។ អ្នកវិនិយោគទាំងនោះបានសម្រុកទិញភាគហ៊ុនរបស់ Zoom Technologies ដោយគិតថាជាភាគហ៊ុនរបស់កម្មវិធីខលវីដេអូ Zoom ដែលកំពុងពេញនិយមប្រើប្រាស់នាពេលនោះ។

ដកស្រង់ពី៖sabay