កញ្ញា ទឹម រដ្ឋា បានបង្ហាញប្រិយមិត្តអ្នកគាំទ្រនូវភាពរីករាយរបស់ខ្លួន នៅប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីត្រូវលោកឪពុក Surprise ជាមួយកាដូរថយន្តប្រណិត១គ្រឿង ទុកជាអំណោយថ្ងៃខួបកំណើតរបស់នាង ទាំងនឹកស្មានមិនដល់។
ទឹម រដ្ឋា ថ្លែងថា ៖"ខ្ញុំគ្រាន់តែចង់បង្ហាញពីការស្រឡាញ់ ការផ្ដល់ពេលវេលា និងភាពស្និទ្ធស្នាលពីក្រុមគ្រួសាររបស់ខ្ញុំ និងតែងតែទទួលបានភាពកក់ក្ដៅពីម្ចាស់ជីវិតរបស់ពួកយើង គឺ(ប៉ា)"។ តាមរថយន្តនោះ ត្រូវបានប្រិយមិត្តជាច្រើនពោលសរសើរថា ស្អាត ការរចនាមានភាពសមសួនទាក់ទាញភ្នែក និងថា ពិតជាសាកសមនឹងតារាស្រី ដែលនិយមលេងខ្លួនបែបស៊ីវីល័យ។
រថយន្តមួយនេះ បើតាមរូបភាពដែលសាមីខ្លួន បានចែកចាយនៅលើបណ្ដាញសង្គម គឺម៉ាក MG ។ យ៉ាងណា ភ្លាមៗ មិនទាន់ដឹងថា នោះជាស៊េរីណាមួយនៃម៉ូដែលរបស់រថយន្តមកពីប្រទេសអង់គ្លេសមួយនេះឡើយ។ ប៉ុន្តែនៅពេលនេះ មានព័ត៌មានចេញមកលម្អិតហើយ។
តាមប្រភពមួយ បានឲ្យដឹងថា រថយន្តរបស់កញ្ញា ទឹម រដ្ឋា ដែលលោកឪពុកទិញធ្វើជាកាដូថ្ងៃខួបកំណើតខាងលើនេះ គឺម៉ាក រថយន្ត MG HS ស៊េរី ឆ្នាំ2021 នេះតែម្ដង។ ចំពោះតម្លៃវិញ មួយម៉ូដែលមានមានតម្លៃវិញ មិនធូរពេក មិនខ្ពស់ពេក តែសមល្មមតែម្ដង គឺតម្លៃត្រឹម ៤ ៣០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។
តាមព័ត៌មានពីក្រុមហ៊ុន MG HS ស៊េរី ឆ្នាំ2021 មានដាក់បញ្ចូលដោយស្តង់ដារបច្ចេកវិទ្យា និងបំពាក់ដោយគ្រឿងបរិក្ខារស្តង់ដារមានលក្ខណៈធំទូលាយ ហើយម៉ូឌែលនេះពិតជាមានការកត់សំគាល់ដ៏ពិសេសគឺទទួលបានចំណាត់ថ្នាក់ផ្កាយប្រាំពី ANCAPនាឆ្នាំ២០១៩ ថែមទៀតផង៕
ដកស្រង់ពី៖ Sabay