Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាយុ៣០ផ្លាយមែនពិតតែសម្រស់ សុគន្ធ និសា ស្អាតលេចធ្លោខ្លាំងក្នុងឈុតកូនក្រមុំ

  • បោះពុម្ព

បើទោះជាមានវ័យរាងជ្រេបន្តិចក្ដី ប៉ុន្តែ សុគន្ធ និសា តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស នៅតែអាចថែរក្សាសម្រស់របស់ខ្លួនបានយ៉ាងស្អាត សាច់ចាំភ្លឺរលោង ស្លៀកឈុត អ្វីក៏ស្អាតមិនចាញ់ តារាស្រីស្រករក្រោយប៉ុន្មាននោះដែរ។

ជាក់ស្ដែងនៅប៉ុន្មានម៉ោងមុននេះ តារាស្រីមួយដួងនេះបានបង្ហោះរូបជា ច្រើនសន្លឹកលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន ដោយរូបភាពទាំងអស់នោះពិតជាស្រស់ស្អាតត្រជាក់ភ្នែក ក្នុងវ័យ៣០ផ្លាយ សម្ញែងសម្រស់ពោពេញដោយជឿជាក់ជាមួយនឹងឈុតរ៉ូបកូនក្រមុំពណ៌ សក្បោះអូសដីយ៉ាងស្រស់សោភាដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើគ្រប់គ្នា។

ហើយរូបភាពទាំងអស់នេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន បន្ទាប់ពី បានឃើញសម្រស់ សុគន្ធ នីសា ក្នុងឈុតកូនក្រមុំស្អាតខ្លាំងបែបនេះ៕

ដកស្រង់ពី៖ Sabay