បណ្តាញសង្គម

ឡានភីកអាប់ Honda ឆ្នាំ២០២១ តម្លៃជាង ៣ម៉ឺនដុល្លារ បង្ហាញខ្លួនហើយ

រថយន្តភីកអាប់ Honda Ridgeline ស៊េរីឆ្នាំ២០២១ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាខែកុម្ភៈ ជាមួយនឹងតម្លៃចាប់ពី ៣៧ ៦៦៥ដុល្លារ ពោលគឺថ្លៃជាងស៊េរីមុន ២ ៦៧០ដុល្លារ។

ក្រុមហ៊ុន Honda បានធ្វើការអាប់ដេតលើផ្នែកខាងក្រៅរបស់ Ridgeline ដើម្បីឲ្យវាមើលទៅរឹតតែកាចជាងមុន ដោយក្នុងនោះផ្នែកខាងមុខរបស់វាទទួលបានការអាប់ដេតខ្លាំងបំផុត ចាប់តាំងពីគម្របម៉ាស៊ីនថ្មី, ប៉ាណាមុខ និងកាងមុខថ្មីផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ចង្កៀងមុខ LED ថ្មី ដែលអាចបំភ្លឺផ្លូវបានច្បាស់ជាងមុនទៀតផង។

រថយន្តភីកអាប់ជប៉ុនមួយនេះមានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរមកស្តង់ដារតែម្តង។

ជាមួយគ្នានេះ Ridgeline ឆ្នាំ២០២១ ក៏មានបំពាក់បច្ចេកវិទ្យាសុវត្ថិភាព Honda Sensing មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ ដូចជា Collision Mitigation Braking System with Forward Collision Warning, Lane Keeping Assist System, Road Departure Mitigation with Lane Departure Warning និង Adaptive Cruise Control ផងដែរ៕

ដកស្រង់ពី៖sabay