បណ្តាញសង្គម

Samsung នឹងផ្ដល់ជម្រើសពណ៌ពិសេសៗបន្ថែម ចំពោះអតិថិជន Galaxy S21

Galaxy S21 ដែលត្រៀមនឹងប្រកាសចេញក្នុងពេលដ៏ខ្លីខាងមុខនេះ គេរំពឹងទុកថាអាចមានពណ៌ស្វាយ (Phantom Violet) ពណ៌ស (Phantom White) ពណ៌ខ្មៅ (Phantom Black) ពណ៌ប្រាក់ (Phantom Silver)។

ប៉ុន្ដែ Samsung នឹងផ្ដល់ជម្រើសច្រើនពណ៌បន្ថែមទៀត ក្នុងលក្ខខណ្ឌពិសេសផងដែរ។បើយោងទៅតាមរបាយការណ៍ពី WinFuture គឺ Samsung នឹងផ្ដល់ឱ្យ Galaxy S21+ និង Galaxy S21 Ultra នូវជម្រើសពណ៌ជាច្រើនទៀត ប៉ុន្ដែក្នុងលក្ខខណ្ឌកម្មង់តាមអនឡានពី Samsung Store។

ចំពោះការដឹកជញ្ជូនម៉ូឌែលពណ៌ពិសេសៗទាំងនេះ នឹងត្រូវចំណាយពេល ពី ៤ ទៅ ៥ សប្ដាហ៍ ដោយប្រហែលជាអំឡុងខែកុម្ភៈ ឬដើមខែមីនា ទើបអតិថិជនអាចទទួលបានស្មាតហ្វូនទាំងនោះ។

ប៉ុន្ដែនៅពេលរដូវការកម្មង់ម៉ូឌែលពណ៌ពិសេសៗត្រូវបានបញ្ចប់ ម៉ូឌែលទាំងនោះនឹងបញ្ចេញលក់ជាធម្មតាសម្រាប់អតិថិជនទូទៅវិញ។ចំពោះពណ៌ពិសេសទាំងនោះរួមមាន ពណ៌មាស (Phantom Gold) ក្រហម (Phantom Red) ខៀវ (Phantom Navy) ត្នោត (Phantom Brown) និងប្រផេះ (Phantom Gray) ជាដើម។

ទោះយ៉ាងណាក៏ដោយ ចំពោះការកម្មង់ជ្រើសរើសពណ៌ទាំងនេះនឹងមិនមានការគិតលុយសេវាអ្វីបន្ថែមនោះទេ លើកលែងតែការជ្រើសរើសទៅលើទំហំផ្ទុកប៉ុណ្ណោះ។ ប៉ុន្ដែចំពោះគម្រោងផ្ដល់ជូននេះ គឺមិនទាន់ច្បាស់ផ្លូវការនៅឡើយទេ ថាតើវានឹងត្រូវបញ្ចប់ការកម្មង់ជម្រើសពណ៌នៅចុង ឆ្នាំ២០២១ ឬ ជាការផ្ដល់ជូនមានកំណត់៕

ដកស្រង់ពី៖sabay