Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​រូប​ភាព​ និង​តម្រុយ​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើត​​ផលិតកម្ម​ថ្មី​​មួយ​ទៀត​

  • បោះពុម្ព

បន្ទាប់ពីទើបឈានជើងចូលដើមឆ្នាំ ២០២១ មានលេចរូបភាពច្រើនសន្លឹក បង្ហាញពីសកម្មភាពរបស់ថតរបស់តារាចម្រៀង Tempo Tris ជាតារាចម្រៀងរបស់ផលិតកម្ម Galaxy navatra។

រូបភាពនេះ មានតម្រុយចេញមកថា គឺជាសកម្មភាពថតបទក្នុងផលិតកម្មថ្មីមួយទៀតរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា។ តាមព័ត៌មានដែលទទួលបាន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាចាងហ្វាងផលិតកម្ម បានបញ្ចេញផែនការថ្មីមួយទៀត ដោយគ្រោងនឹងបើកដំណើរផលិតកម្មចម្រៀងថ្មីទៀតមួយហើយ ដោយគ្រោងលេចជារូបរាងជិតដំណាច់ខែមករា ២០២១នេះ។

ផលិតកម្មចម្រៀងថ្មីៗនេះ ត្រូវបានដាក់ឈ្មោះថា Galaxy navatra international ដែលជាផ្នែកមួយរបស់ផលិតកម្ម Galaxy navatra។ ផលិតកម្មនេះ គ្រោងចេញបទចម្រៀងរបស់ខ្លួនទី១នៅថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២១ខាងមុខនេះ។ ចំពោះបញ្ហានេះ លោក យឹម តាស្រង់ បញ្ជាក់ថា គឺជាការពិត។

អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy navatra បានឲ្យដឹងថា ឧកញ៉ាវ័យក្មេង គ្រោងផែនការធំសម្រាប់វិស័យសិល្បៈចម្រៀងខ្មែរ ហើយដូចរូបភាពប្រិយមិត្តបានឃើញ គឺតារាចម្រៀងដែលនឹងបើកទំព័រជាប្រវត្តិសាស្ត្រមុនគេលើ Galaxy Navatra International គឺ Tempo Tris ដោយលោកជាអ្នកនិពន្ធនឹងជាអ្នកច្រៀងដោយផ្ទាល់តែម្ដង។

បទនោះមានចំណងជើងថា”Bad Boy” ដឹកនាំសម្ដែង Rawyer ព្រមទាំងក្រុមការងារជាច្រើនទៀត។ នេះគឺជាសកម្មភាពថ្មីទៀតរបស់ផលិតកម្មខាងលើ បន្ទាប់ពីថ្មីៗនេះ ទើបនឹងប្រកាសរើសអ្នកនិពន្ធ ដោយផ្ដល់ប្រាក់ខែខ្ពស់មិនធម្មតា ចន្លោះពី ៥០០-៥០០០ដុល្លារអាមេរិក។ម្សិលមិញនេះទៀត ផលិតកម្មដដែល បានប្រកាសទិញស្នាដៃបទចម្រៀងថ្មីរបស់យុវជនខ្មែរ ដោយហ៊ានឲ្យតម្លៃចាប់ពី ៦០០-១៥០០ ដុល្លារអាមេរិកថែមទៀត។

ដូចប្រាប់ តាស្រង់ ថា ទាំងនេះ គឺជាផែនការសម្រាប់វាយលុកទីផ្សារអន្តរជាតិរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា។ យឹម តាស្រង់ បញ្ជាក់ថា ផែនការថ្មីៗទាំងប៉ុន្មាននេះ គឺមានគោលដៅចម្បងដើម្បីអភិវឌ្ឍន៍សិល្បៈចម្រៀងសម័យរបស់កម្ពុជាដើម្បីដើរចូលទីផ្សារបរទេស។

ដូច្នេះហើយ មុនដល់ចំណុចនេះ ក្រុមហ៊ុនត្រូវវិនិយោគជាសំខាន់លើធនធានមនុស្ស ក្នុងចេតនាធ្វើឲ្យមានគុណភាពរាល់បទចម្រៀងនីមួយៗ។ លោកបន្តថា ពីពេលនេះទៅ គ្រប់បទចម្រៀងសុទ្ធតែសម្រិតសម្រាំងនៃការថតជាខ្លាំង ក្នុងនោះដែរ ក្រុមហ៊ុនក៏បានត្រៀមថវិកាដល់រាប់ម៉ឺនដុល្លារឯណោះ សម្រាប់វិនិយោគលើបទចម្រៀងសំខាន់ៗនានា៕

ដកស្រង់ពី៖ Sabay