Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រប់ទឹក! បុរស​ៗមានតែប៉ុន្មានចំណុចនេះ អាចឆក់បេះតារាស្រីទាំងពីរដួងនេះបានហើយ

  • បោះពុម្ព

យូរី និងកែវ សុបញ្ញា សុទ្ធសឹងតែជាតារាចម្រៀងរស់ក្រោមទ្រនំដូចគ្នា និងមានប្រជាប្រិយភាពខ្ពស់ដូចគ្នា។

ហើយអ្វីដែលពិសេសជាងនេះទៅទៀតអ្នកទាំងពីរមានចំណុតដូចគ្នាមួយផ្សេងទៀត នោះគឺមិនទាន់មានទំនាក់ទំនងស្នេហាផ្លូវការជាមួយបុរសណាម្នាក់នៅឡើយ។ ហើយថ្មីៗនេះស្រាប់តែតារាទាំងពីរដួងបង្ហើបប្រាប់ Sabay ពីលក្ខណៈសម្បត្តិបុរសដែលអាចឆក់យកបេះដូងនាងបាន។

ឆ្លៀតក្នុងកិច្ចសម្ភាសន៍ កញ្ញាយូរី បានង្ហើបប្រាប់ពីបុគ្គលក្ខណៈបុរសដែលខ្លួនគិតថាសិក្ដសម និងអាចរួមរស់ជាមួយគ្នានៅថ្ងៃអនាគតបាន។ នាងថ្លែងថា "ត្រឹមតែជាបុរសដែលមានគោលដៅច្បាស់លាស់ មានភាពស្មោះត្រង់ ចេះគោរពឱ្យតម្លៃ និងយកចិត្តទុកដាក់ ជាពិសេសយល់ពីមនុស្សជាទី ស្រលាញ់ច្រើនៗ គឺបានហើយ"។

ងាកមកតារាចម្រៀងថ្ពាល់ខួច កែវ សុបញ្ញា វិញក៏មិនខុសអីពីកញ្ញា យូរី ប៉ុន្មានដែរ ដោយកញ្ញា បានបញ្ជាក់ពីមនុស្សប្រុសដែលខ្លួនពេញចិត្តថា៖ "រូបសម្បត្តិសិក្ដសមជាបុរសពិតមានអាយុបង ជាបុរសដែលមានទំនួលខុសត្រូវខ្ពស់ ចេះគោរពឱ្យតម្លៃ ចេះស្រលាញ់គ្រួសារផ្ដល់ស្នាម ញញឹម ស្មោះត្រង់ និងច្បាស់លាស់"។

ឃើញច្បាស់ហើយថា តារាចម្រៀងស្រីទាំងពីររបស់ហង្សមាស ត្រូវការបុរសមានលក្ខខណៈសម្បត្តិដូចខាងលើ។ ដូច្នេះប្រុសសង្ហាណា លួច Crush ពួកគេពីពេលណា មិនហ៊ានសារភាព ហើយដឹងថា ខ្លួនមានលក្ខណៈសម្បត្តិទាំងនោះ អាចសាកល្បងបាន៕

ដកស្រង់ពី៖ Sabay