Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណងមិត្តភាព ​រវាងយុវជន ​នឹង​យុវជន​ ជា​កត្តា​សំខាន់​ ក្នុង​ការ​សិក្សា

  • បោះពុម្ព

សមូហភាព របស់យុវជន តែងមានឥទ្ធិពល លើទឹកចិត្តរបស់យុវជន តាមរយៈការបង្កើត សោភណភាព លើស្នាដៃគ្រប់ កិច្ចការ និងក៏ជាមូលដ្ឋាន នៃសីលធម៌ ការគោរពវិន័យ, ការកសាងអំពើល្អ ប្រកបដោយការរីកចម្រើន ។ 

ជាពិសេស សមូហភាពសិស្សនោះ ហើយដែលធ្វើ ឲ្យសិស្សមានវឌ្ឍន ភាពក្នុងការសិក្សានិង មានការឧស្សាហ៍ព្យាយាម ស្ទុះស្ទាតាមៗគ្នាដូចឫស្សីដែលមាន ការលូតលាស់ ក្នុងគុម្ពឫស្សី ជាចម្រើនជាមួយ គ្នាយ៉ាងនោះដែរ ។ កត្តាដែល គេតែងមានការកត់ សម្គាល់នោះគឺ ការរាប់អានគ្នាយ៉ាង ស្និទ្ធស្នាលប្រកប ដោយមិត្ដភាព រវាងយុវជន នឹងយុវជនដើម្បីធ្វើឲ្យ ការសិក្សាមានការ រីកចម្រើន។

កន្លងមក នៅតាមថ្នាក់រៀន គេឃើញសិស្ស រៀនតាមរយៈការបែងចែក ពីគ្រូនូវការងារជាដៃ គូនិងជាក្រុមតូច ដែលមានសិស្ស ៤ឬ៥នាក់ ដែលក្នុងនោះក៏មានសិស្ស ស្រីលាយចម្រុះផងដែរ។ ការរួមរស់និង ការសិក្សាជាមួយគ្នារវាង យុវជននឹងយុវជននេះ វាជារបៀបរបបដ៏ប្រសើរ ដោយមិនអាចកាត់ ផ្តាច់បាននោះទេ ។

ក្នុងនោះ យើងគប្បីធ្វើការរំលឹក អំពីចំណុចល្អ របស់សិស្ស ដែលជាអ្នកមានវប្បធម៌ នៃការចែករំលែកសមត្ថភាព និងបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមក ព្រោះសិស្សម្នាក់ៗ តែងមានរបៀបរៀនខុសៗគ្នា ហើយក៏មានការ ចងចាំខុសៗគ្នាដែរ ។ ជាមូល ដ្ឋានគ្រឹះនៃចំណេះវិជ្ជា ឬហៅថា ពុទ្ធិនោះ សិស្ស តែងទទួលបាន ពីគ្រូបង្រៀនដូចគ្នា អំពីខ្លឹមសារ នៃមេរៀន ដែលគ្រូបានពន្យល់ និងបានបង្ហើប បង្ហាញ ។ 

ប៉ុន្តែចំពោះសិស្សម្នាក់ៗ តែងមានការ ចេះចាំមិនដូចគ្នាទេ គឺក្នុងសមូហភាពសិស្ស គេឃើញសិស្សខ្លះចេះចាំ បានច្រើននិងសិស្សខ្លះ ចេះចាំបានតិច ក្នុងការឆ្លងកាត់ សមត្ថភាពមាន ស្រាប់ផ្ទាល់ខ្លួន៕

ដកស្រងពី ៖ កម្ពុជាថ្មី