Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃ​នេះ​១​ឆ្នាំ​មុន! អ្នក​បង្កើត​មុខងារ Copy&Paste ដំបូង​បង្អស់​ ទទួលមរណភាព

  • បោះពុម្ព

លោក Larry Tesler អ្នកវិទ្យាសាស្ត្រកុំព្យូទ័រមួយរូបដែលត្រូវបានគេស្គាល់ជាអ្នកបង្កើតមុខងារ Cut, Copy និង Paste ដំបូងគេបង្អស់បានទទួលមរណភាពនៅអាយុ ៧៤ ឆ្នាំកាលពីថ្ងៃទី ២០ ខែមករាឆ្នាំ ២០២០ កន្លងទៅ បើគិតមកទល់ថ្ងៃនេះគឺខួបគម្រប់១ឆ្នាំរបស់លោក។

Tesler ដែលកើតនៅឆ្នាំ ១៩៤៥ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក បានសិក្សាផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅមហាវិទ្យាល័យ Stanford។ នៅឆ្នាំ ១៩៧៣ លោកបានចូលបម្រើការនៅស្ថាប័ន PARC ហើយជាពេលដែលលោកបានអភិវឌ្ឍនូវមុខងារ Cut, Copy និង Paste រហូតដល់ Concept មួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ទាំងលើកម្មវិធីសរសេរ Text Editor ក៏ដូចជាដំណើរការលើប្រព័ន្ធកុំព្យូទ័រទាំងមូល។

លោកក៏ធ្លាប់ជាអតីតបុគ្គលិកបម្រើការឲ្យ Apple ផងដែរ ដោយកាលពីឆ្នាំ ១៩៩៧ បានទៅចូលរួមអភិវឌ្ឍលើផលិតផលមួយចំនួនមានដូចជា Macintosh, QuickTime, Lisa និង Newton Tablet ហើយពេលនោះក៏មានមុខងារ Copy&Paste ដាក់ដំំណើរការស្រាប់លើកុំព្យូទ័រទាំងនោះដូចគ្នា៕

ដកស្រង់ពី៖sabay