Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាប្រមូល ទិន្នផលស្រូវវស្សា បានជាង ៦ លានតោន នៅឆ្នាំ២០១៤

  • បោះពុម្ព

ភ្នំពេញ ៖ ការងារប្រមូល ទិន្នផលស្រូវ របស់ប្រជាកសិករ នៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៤កន្លងទៅនេះ បាន ចំនួនប្រមាណជា ៦.៦៦៦.៧៨៤តោន ដែលចំនួននេះ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា មានការកើនឡើងចំនួន ២៣៩.៦៤០តោន ។

យោងតាមរបាយការណ៍ ប្រចាំឆ្នាំ២០១៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មកដល់ពេល នេះ ការងារប្រមូល ផលស្រូវរដូវវស្សា សម្រេចបាន លើផ្ទៃដីសរុប ចំនួន ២.៤៣.២៩៨ហិកតា ស្មើនឹង ៩៤,៥ភាគរយ នៃផ្ទៃដីអនុវត្ត ដោយទទួលបានបរិមាណ ផលសរុបចំនួន ៦.៦៦៦.៧៨៤តោន ច្រើនជាងឆ្នាំមុន (២០១៣) ២៣៩.៦៤០ តោន។

របាយការណ៍បានបន្តថា ឆ្នាំ២០១៤ ស្ថានភាពទឹកភ្លៀង បានចាប់ផ្តើមធ្លាក់យឺត ជាងរដូវ វស្សាឆ្នាំ២០១៣។ ជាមួយ នេះដែរ កសិករ បានជួបប្រទះ នូវគ្រោះធម្មជាតិ ( កង្វះខាងទឹកដើមរដូវ និងទឹកជំនន់ ពាក់កណ្តាលរដូវ) ដែលជះឥទ្ធិ ពលអវិជ្ជមាន ដល់ការងារបង្កបង្កើនផល ជារួមស្ថានភាព នៃអាកាសធាតុបែបនេះ បានបណ្តាលឲ្យប៉ះពាល់ ដល់ទំហំ ផ្ទៃដីបង្កបង្កើនផល ការលូតលាស់ របស់ដំណាំស្រូវ និងបង្កការខូចខាត ដល់ដំណាំ រដូវវស្សាមួយចំនួន ។

ជាមួយនឹង បញ្ហាទាំងអស់នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានខិតខំជំរុញ លើការងារបង្កបង្កើន ផលរដូវវស្សា ឆ្នាំ ២០១៤ និងទទួលបាន លទ្ធផលមួយចំនួន ។ ប្រភពដដែលបានបន្ថែមថា លទ្ធផលដែលក្រសួង បានខិតខំជំរុញ មានលទ្ធផលដូចជា ផ្ទៃដីភ្ជួររាស់សរុបចំនួន ២.៩៧៥.១២១ហិកតា ( ក្នុងនោះភ្ជួររាស់ ដោយគោ-ក្របី ចំនួន ៧១១.៣៦៤ហិកតា ស្មើនឹង ២៤ភាគរយ និងគ្រឿង យន្តចំនួន ២.២៦៣.៧៥៧ហិកតា ស្មើនឹង ៧៦ភាគរយ) តិចជាងឆ្នាំមុនចំនួន ២៧៤.០៩៤ហិកតា និងតិចជាង មធ្យមភាគច្រើនឆ្នាំ ចំនួន ១៤៤.៥៨៦ហិកតា ។

ផ្ទៃដីសាបសរុបចំនួន ១១៣.៣៣២ហិកតា តិចជាងឆ្នាំមុនចំនួន ៤៥.៥៥៤ហិកតា និងតិចជាង មធ្យមភាគច្រើន ចំនួន ៧២.១៧៨ហិកតា ។ ផ្ទៃដីសន្ទូង និងពង្រោះសរុបចំនួន ២.៥៦៤.៤២៨ហិកតា ស្មើនឹង១០៦,៣៥ភាគរយ នៃផែនការ ២.៤១១.២០៧ហិកតា តិចជាងឆ្នាំមុនចំនួន ៣.២៩៥ ហិកតា និងលើសមធ្យមភាគ ច្រើនឆ្នាំចំនួន ១១១.៨៣២ហិកតា ។ ក្នុងឆ្នាំ២០១៤ ប្រជាកសិករ បានធ្វើស្រូវស្រាល ចំនួន ៦៦២.០៦៨ហិកតា ( ក្នុងនោះស្រូវ បង្កើនរដូវចំនួន ១៧៧.៤៤៦ហិកតា ) លើសឆ្នាំមុនចំនួន ១.៧៩៨ហិកតា និងលើសមធ្យម ភាគច្រើនឆ្នាំចំនួន ៣៨.២៥០ហិកតា, ធ្វើស្រូវកណ្តាលចំនួន ១.២៥៥.១៤៤ហិកតា លើសឆ្នាំមុនចំនួន ២២.៦៧៣ហិកតា និងលើសមធ្យម ភាគច្រើនឆ្នាំ ចំនួន ៨៦.០៥០ហិកតា, ស្រូវធ្ងន់ចំនួន ៥៥០.៥៧៩ហិកតា តិចជាងឆ្នាំមុនចំនួន ៦.៦២២ហិកតា និងលើសមធ្យម ភាគច្រើនឆ្នាំចំនួន ២៥.២៣២ហិកតា, ស្រូវចម្ការចំនួន ៤៤.០៨៨ហិកតា តិចជាងឆ្នាំមុនចំនួន ៣.៤៥៥ហិកតា និង តិចជាងមធ្យមភាគច្រើនឆ្នាំចំនួន ៦.០៨២ហិកតា, ស្រូវឡើងទឹកចំនួន ៥២.៥៣៩ហិកតា តិចជាងឆ្នាំមុនចំនួន ១៣.៥២៣ហិកតា និងតិចជាងមធ្យមភាគច្រើនឆ្នាំ ៣១.៦១៧ហិកតា ។

ដោយឡែកស្ថានភាពប៉ះពាល់ និងខូចខាតដោយ គ្រោះធម្មជាតិគ្រោះខ្វះទឹក បានប៉ះពាល់ ដល់ផ្ទៃដីចំនួន ១១៤.៤៧៥ ហិកតា ក្នុងនោះសំណាប សរុបចំនួន ៧.៦៥៦ហិកតា និងសន្ទូង -ពង្រោះសរុបចំនួន ១០៦.៨១៩ហិកតា, សំណាប ខូចខាតអស់ចំនួន ១.៩១២ហិកតា សន្ទូង-ពង្រោះខូចខាតចំនួន ១៨.១៧៤ហិកតា, សំណាបស្តារបានចំនួន ២១៧ ហិកតា និងសន្ទូង-ពង្រោះចំនួន ៧.៩០៣ហិកតា, គ្រោះទឹកជំនន់ ប៉ះពាល់ លើផ្ទៃដីសរុបចំនួន ៧៨.៣២៨ហិកតា ក្នុងនោះសំណាបសរុបចំនួន ២៥០ហិកតា និងសន្ទូង-ពង្រោះសរុបចំនួន ៧៨.០៧៨ហិកតា, សំណាបខូចខាតអស់ ចំនួន ៩៣ហិកតា និងសន្ទូង-ពង្រោះខូចខាតចំនួន ២៣.៣៤០ហិកតា, សន្ទូង-ពង្រោះស្តារ បានចំនួន ៦.៦២៤ ហិកតា ៕

 

ដកស្រង់ពី៖ដើមអម្ពិល