គ្រប់គ្នាព្រួយចិត្តខ្លាំង ពេល Paing Takhon បាត់ខ្លួនភ្លាមៗ ពីបាតុកម្មតវ៉ាយោធាមីយ៉ាន់ម៉ា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
ស្ថិតក្នុងពេលនេះ ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងសភាពវឹកវរ ដោយសារមានការតវ៉ាមិនសុខចិត្តរបស់ប្រជាជនមួយចំនួនរបស់ប្រទេសនេះ ប្រឆាំងយោធាមីយ៉ាន់ម៉ា ទាមទារសេរីដូចមុន។
ជាមួយគ្នានោះ ដោយសារសភាពនៅតែមិនស្រាកស្រាន្ត រហូតឈានដល់ការបាញ់សម្លាប់ក្រុមបាតុករទៀតនោះ ក៏ស្រាប់តែមានព័ត៌មានផ្ទុះឡើងថាតារាម៉ូដែល Paing Takhon ដែលចេញមុខគួរសមក្នុងបាតុកម្មនេះបាត់ដំណឹងសូន្យឈឹងមិនដឹងទៅណា។
បើតាមសម្ដីបញ្ជាក់ពីបងស្រីរបស់តារាប្រុសរូបនេះ បានឲ្យដឹងកាលពីថ្ងៃទី០២ ខែមីនាថាខ្លួន និងក្រុមគ្រួសារ មិនអាចទាក់ទង Paing Takhon បានទេ ហើយក៏មិនដឹងទៅណា បង្កជាការព្រួយបារម្ភជាខ្លាំង។
ដកស្រង់ពី៖ Sabay