បណ្តាញសង្គម

សាលារាជ ធានីភ្នំពេញ សាងសង់ រូបព្រះនាងប្រាជ្ញា បារមី ក្នុងខណ្ឌ ជ្រោយចង្វារ

 ភ្នំពេញ ៖ ក្នុងផែនការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ឲ្យកាន់តែមាន សោភ័ណ ភាពបន្ថែមទៀត សាលារាជធានី ភ្នំពេញ បាននិងកំពុងស្ថាបនា រូបព្រះនាងប្រាជ្ញាបារមី ព្រមទាំង ទីធ្លា១ និងសួនច្បារ កំសាន្ត នៅលើផ្ទៃដីទំហំ ៦០០៨ម៉ែត្រការ៉េ ស្ថិតនៅ តាមមាត់ទន្លេសាប ត្រើយខាងកើត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមការបញ្ជាក់ពី សាលារាជធានី ភ្នំពេញ បានឲ្យដឹងថា គម្រោងនេះ ក៏មានកន្លែងដាក់ តាំងយុថ្កា ប្រភេទធំ ដែលប្រជាពលរដ្ឋ ស្រង់បានពីទន្លេ កន្លែងហាត់ប្រាណ មនុស្សចាស់ ដាំផ្កា ដាំស្មៅ ដាំដើមឈើ បង់អង្គុយ ភ្លើងបំភ្លឺសួន ដាក់លូជុំវិញទីធ្លា...។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ខែមករាឆ្នាំ២០១៥នេះ គម្រោងបាននិងកំពុងអនុវត្តសម្រេចបាន ៦៥% នៃគំរោង ក្នុងនោះ: -ការងារដាក់លូជុំវិញ. ១០០% -ការងាររៀបខឿនថ្នល់. ១០០%

-ការងារឆ្លាក់រូប ទីធ្លាខឿន ៨៥% -ការងារដាំដើមឈើ. ៧៥% -ការងាររៀបការឺឡា. ៥៥%

-ការងារសួនច្បារ. ៣០% -ការងារបង្គោលភ្លើងសួន. ១៥% គម្រោងនេះ នឹងបព្ចាប់នៅចុងខែកុម្ភ:ឆ្នាំ២០១៥នេះ៕

ដកស្រងពី៖ដើមអម្ពិល