Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្លៃប្រេងសាំង​ តាមស្ថានីយ៍ នៅភ្នំពេញខុសៗគ្នា ខណៈស្ថានីយ៍ ១ធ្លាក់ដល់ ៣៣០០រៀល ក្នុង១លីត្រ

  • បោះពុម្ព

ភ្នំពេញ៖ តម្លៃសាំង នៅតាមស្ថានីយ៍ប្រេង នានាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ សង្គេតឃើញថា ហាក់ខុសប្លែកគ្នា ដោយស្ថានីយ៍ ជាច្រើន តម្លៃសាំងថ្លៃជាង ៤០០០រៀលក្នុង ១លីត្រ ខណៈស្ថានីយ៍មួយធ្លាក់ចុះដល់ ៣៣០០រៀលក្នុង ១លីត្រ សម្រាប់សាំងធម្មតា ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ តម្លៃសាំងនៅស្ថានីយ៍ប្រេងកាល់តិច គេសង្គេតឃើញថា តម្លៃធម្មតាថ្លៃ ៤១០០រៀល សម្រាប់សាំងស៊ុបពែ តម្លៃ៤៣០០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ុតតម្លៃ ៣៩៥០រៀលក្នុង ១លីត្រ។ ចំណែកតម្លៃសាំង នៅស្ថានីយ៍ប្រេង តូតាល់វិញ សាំងធម្មតាថ្លៃ ៤០៥០រៀល ក្នុង១លីត សាំងស៊ុបពែតម្លៃ ៤២០០រៀល ក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៣៩០០រៀលក្នុង ១លីត្រ ។

រីឯតម្លៃសាំង នៅស្ថានីយ៍ ស៊ូគីម៊ិចវិញ សាំងធម្មតាតម្លៃ ៤០០០រៀល ក្នុង១លីត្រ សាំងស៊ុបពែតម្លៃ ៤២០០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ូតតម្លៃ ៣៨០០រៀល ក្នុង១លីត្រ។ ដោយឡែកសម្រាប់ តម្លៃសាំងនៅស្ថានីយ៍ តេលាវិញ សាំងធម្មតាតម្លៃ ៤០០០រៀលក្នុង ១លីត្រ សាំងស៊ុបពែតម្លៃ ៤២០០រៀលក្នុង ១លីត្រ ខណៈប្រេងម៉ាស៊ូតវិញថ្លៃ ៣៨០០រៀលក្នុង ១លីត្រ ។

ចំណែកនៅ ស្ថានីយ៍សាវីម៊ិចវិញ តម្លៃសាំងធម្មតាថ្លៃ ៣៥០០រៀលក្នុង ១លីត្រ សាំងស៊ុបពែតម្លៃ ៣៧០០រៀល ក្នុង១លីត ខណៈប្រេង ម៉ាស៊ូតតម្លៃ ៣០០០រៀលក្នុង ១លីត្រ ។ រីឯតម្លៃសាំងក្នុង ស្ថានីយ៍ប្រេង LHR នោះគឺតម្លៃថោកជាងគេ ដោយសាំងធម្មតាថ្លៃ ៣៣០០រៀលក្នុង ១លីត្រ សាំងស៊ុបពែ តម្លៃ៣៥០០រៀលក្នុង ១លីត្រ ខណៈម៉ាស៊ូតតម្លៃ ២៨០០រៀលក្នុង ១លីត្រ ។

សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ប្រេងឆៅ ១បារ៉ែលតម្លៃ ៤៧.៦៩ដុល្លារ (១ បារ៉ែល ១១៩.២៤លីត្រ) បើតាមការព្យាករណ៍ នៅក្នុងឆ្នាំនេះ តម្លៃប្រេងអាចខ្ពស់ អស់ត្រឹម ១បារ៉ែល ថ្លៃ ៥៥ដុល្លារ ។ តម្លៃប្រេងនៅកម្ពុជា ចាប់ផ្តើមធ្លាក់ចុះ ជាបណ្តើរៗ ចាប់ពីចុងឆ្នាំ២០១៤ រហូតដល់ខែមករា ឆ្នាំ២០១៥នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវ ឲ្យមានការបញ្ចុះតម្លៃ ប្រេងសាំងថែមទៀត ខណៈដែលប្រេងសាំង នៅបរទេសធ្លាក់ថ្លៃ យ៉ាងគំហុកនោះ ៕

ដកស្រងពី៖ដើមអម្ពិល