Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រណោះ ឌីជ ក្ដិប ចេញ​មុខ​មក​និយាយ​ទាំង​ហត់​ខ្លាំង ឯ​សំឡេង​ខ្សាវ​ៗ​ស្ដាប់​មិន​ចង់​លឺ

  • បោះពុម្ព

នៅព្រឹកនេះ គេបានឃើញវីដេអូខ្លីមួយរបស់ឌីជេ ក្ដិប ចេញមុខតាមរយៈវីដេអូខ្លីមួយ

មកប្រាប់រឿងរ៉ាវអំពីអាការរបស់ខ្លួន ក្រោយសង្ស័យរងការធ្វើទុក្ខរបស់កូវីដ១៩ ស្របពេលដែលគេឃើញថា ឌីជេមាឌល្អិតរូបនេះ មានអាការហត់ខ្លាំង និងនិយាយខ្សាវស្ទើរស្ដាប់មិនលឺ។ នៅប៉ុន្មានថ្ងៃមុន មានលេចព័ត៌មានថា ឌីជេ ក្ដិប ដែលមានឈ្មោះពិតថា ចាន់ សំណាង បានជិះរថយន្តផ្ទាល់ខ្លួនចូលមកដល់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១កន្លងទៅ ដោយស្នាក់នៅផ្ទះបងប្អូននៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លុះនៅថ្ងៃទី ២៨ នាយបានចេញអាការ ក្អក ហត់ និងអស់កម្លាំង ហើយលោកបានជិះម៉ូតូកង់បី ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀម ជាមួយការសង្ស័យអំពីមេរោគកូវីដ១៩។ ប៉ុន្តែចាប់ពីពេលនោះមក ឌីជេ ក្ដិប បានបាត់ដំណឹងឈឹង ដោយទើបតែព្រឹកនេះ គេបានឃើញនាយ បានចេញមុខតាមរយៈវីដេអូខ្លីមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។

ពាក់អាវលឿង ទឹកមុខស្លេកស្លាំង និងមានបំពាក់ឧបករណ៍ខ្នាតតូចជំនួយដង្ហើមផង ក្ដិប បានបញ្ជាក់ប្រាប់ប្រិយមិត្តរបស់ខ្លួនថា នៅពេលនេះ ខ្លួនមិនទាន់រកឃើញមេរោគកូវីដនៅក្នុងខ្លួននៅឡើយទេ។ លោកថ្លែងថា "ខ្ញុំអត់ទាន់មានកូវីដទេបងប្អូន យកសំណាក២ដងហើយ អត់ទាន់មានកូវីដទេ គ្រាន់តែសុខភាពខ្ញុំហ្នឹង រលាកសួតមិនដឹង អីដឹង ខ្ញុំមិនទាន់ដឹងទេ អរគុណសម្រាប់ការបារម្ភ"។

លោក ចាន់ សំណាង ចេញមកបញ្ជាក់ប្រាប់ប្រិយមិត្តលើបណ្ដាញសង្គមត្រឹមប៉ុន្មានម៉ាត់ក៏លាទៅវិញ។ លោកថា ពេលនេះ លោកហត់ខ្លាំង ពិបាកនិយាយណាស់ ដូច្នេះហើយទើបលោកមិនអាចនិយាយបានច្រើន ឬវែងទេ។ បច្ចុប្បន្ន ឌីជេ ក្ដិប បាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមការជួយព្យាបាលដោយក្រុមគ្រូពេទ្យនៅទីនោះ នាយ នឹងត្រូវយកសំណាកលើកទី៣ទៀត ដើម្បីប្រាកដថា លោកមាន ឬមិនមានកូវីដ១៩នៅក្នុងខ្លួន៕

ដកស្រង់ពី៖ Sabay