បណ្តាញសង្គម

អស់​ទាស់ មើល​កុងត្រា បូ លីពៅ ជាមួយ សាន់ដេ យូរ​ខ្លាំង​ ទំនង​មិន​បាច់​ទៅ​ណា​ទៀត​ទេ!

បូ លីពៅ ជាសិល្បករផ្នែកចម្រៀងពន្លកក្រោយមួយរូប ដែលកំពុងតែសម្រោងកសាងកេរ្ដីឈ្មោះរបស់ ខ្លួនតាមរយៈបទចម្រៀងពិរោះជាច្រើនបទ។

មហាជនគ្រប់ស្រទាប់ស្គាល់ លីពៅ កាន់ខ្លាំងឡើងតាម រយៈបទចម្រៀងជាច្រើនដូចជាបទ” ខ្ញុំធ្វើល្អគេនៅតែក្បត់, ត្រឹមមនុស្សកំដរ...និងមានចម្រៀងច្រើន ទៀត។ តាមរយៈសមត្ថភាពប៉ិនសប្រសប់របស់ខ្លួន បូ លីពៅ ទើបតែបង្ហើបប្រាប់ Sabay ថាកម្លោះសម្បុរ សណ្ដែកបាយរូបនេះទើបតែអាចឈានជើងចូលក្នុងផលិត សាន់ដេ កាលពីថ្មីៗនេះ។

ហើយអ្វីដែល ពិសេសជាងនេះទៅទៀតនោះ លីពៅ ថារូបគេចុះកិច្ចសន្យាជាមួយផលិតកម្ម សាន់ដេ រហូតទៅដល់ ៧ឆ្នាំឯណោះ។ នេះអាចនិយាយបានថាដោយសារតែសមត្ថភាព និងទេព្យកោសល្យខ្ពស់របស់ លីពៅ ទើបធ្វើឱ្យខាងផលិតកម្មសម្លឹងឃើញ និងហ៊ានចុះកិច្ចសន្យារហូតទៅ៧ឆ្នាំបែបនេះ។

ក្រោយឈានជើងចូលទ្រនំថ្មី លីពៅ កំពុងសម្រុកត្រៀមបញ្ចេញបទចម្រៀងជាច្រើនបទ ដែលមានទាំង ជាបទមនោសញ្ចេតនា និងបទញាក់កន្រ្តាក់អារម្មណ៍ ហើយក្នុងនោះលោកក៏បានត្រៀមបទកន្រ្ទឹម សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។

ដោយឡែក លីពៅ មិនទាន់កំណត់ពេលបញ្ចេញ បទចម្រៀងជាផ្លូវការនៅឡើយទេ ដោយសារតែបញ្ហាកូវីដ-១៩ ទើបលោកពន្យាចេញថត MV៕

ដកស្រង់ពី៖ Sabay